សុខ ស្រីនាង និងហ្សូណូ កាន់តែស្និទស្នាលនឹងគ្នាជាងមុន

0

តារាចម្រៀងលេចធ្លោ នៅហង្សមាស សុខ ស្រីនាង និងហ្សូណូ បើគិតទៅ ពួកគេ មានឈ្មោះជា មេម៉ាយ និងពោះម៉ាយ ដូចគ្នា ហើយមើលទៅ ដូចនៅកម្លោះក្រមុំ។ ម្នាក់ៗនៅតែក្មេងស្អាតសង្ហា កម្លោះក្រមុំមួយ ចំនួនមិនស្មើផង ក្នុងការថែវ័យ។ ចុងក្រោយនេះ អ្នកទាំង២ បានរួមត្របាញ់គ្នាងាកមកស្និតស្នាល ហើយកាន់តែបន្ថែមល្បឿន នៅពេលហ្វេនៗមួយ ចំនួនចាប់ផ្តើម ការចាប់អារម្មណ៍ ខ្លះថាសមណាស់ជាគូស្នេហ៍។

ពិតណាស់ ប្រិយមិត្តបានស្គាល់រួចមកហើយ តារាចម្រៀងប្រុសស្រី២រូប លោក ហ្សូណូ និងអ្នកនាង សុខ ស្រីនាង ដែលអ្នកទាំងពីរ គឺសុទ្ធសឹងតែជាតារាចម្រៀងចាស់វស្សាល្បីឈ្មោះដូចគ្នា ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស។អ្នកទាំងពីរ ស្រាប់តែធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈបង្ហាញមុខថតរូបជាមួយគ្នា ស្ថិតក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងសមសួនតែម្តង។ ក្នុងនោះ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន សុខ ស្រីនាង បានបង្ហោះរូបពួកគេទាំងពីរប៉ុន្មានសន្លឹក ដោយភ្ជាប់ Caption យ៉ាងដូច្នេះថា៖ «សម័យចំសម័យបុរាណចំបុរាណ ដៃគូចាស់តែជួបគ្នាជាថ្មីក្នុងបទបែបប្រជាប្រិយ សំរាប់អបអរពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ខ្ញង់សាហាវ»។

យ៉ាងណាមិញ ក្រោយពីបានឃើញតារាចម្រៀង សុខ ស្រីនាង បង្ហោះបែបនេះ ឃើញថាមានហ្វេនៗជាច្រើន បានចូលខមិនលាន់មាត់សរសើរគ្រប់ៗគ្នាថា អ្នកទាំងពីរពិតជាស្រស់ស្អាតខ្លាំងណាស់ ពេលតុបតែងខ្លួនអុីចឹងទៅ។ រីឯអ្នកខ្លះទៀត ក៏បានចំអន់ថា អ្នកទាំងពីរពិតជាសមគ្នាណាស់ បើ Idol ស្រឡាញ់គ្នាមែនទែន មិនដឹងជាល្អយ៉ាងណាទេ….៕ គេនៅចាំតាមដានមើលថា តើពេលណា ដែលអ្នកទាំងពី ផ្តល់ចម្លើយបែបណាទៀត ចំពោះទម្រង់ផ្លូវមួយនេះ ។ ឬមួយបានត្រឹមតែឆាកល្ខោន សម្រាបការចាប់អារម្មណ៍ខណៈម្នាក់ៗ ហាក់មានអាថ៌កំបាំងស្នេហ៍រៀងៗខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here