ពុធ មិថុនា តារាចម្រៀងថ្មីរបស់ផលិតកម្មរាមត្រូវបានមហាជនដៀលកប់មាត់

0

ភ្នំពេញ៖ ការបង្ហាញស្នាដៃក្នុងរដូវកាលនៃពិធីបុណ្យភ្ជុំនេះ ផលិតកម្មរាមហាក់កំពុងលេចធ្លោជាមួយបទចម្រៀងជាច្រើនបទរបស់ផលិតកម្ម។ទន្ទឹមនឹងពាក្យសរសើរនេះ មហាជនក៏បានបញ្ចេញមតិ និងរិះគន់ចំៗ ចំពោះផលិតកម្មដែលបានធ្វើបទឲ្យតារាចម្រៀងថ្មីមួយរូបនោះ​គឺលោក លោកពុធ មិថុនា ដែលហាក់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបកស្រាយបទចម្រៀងដែលមានចរិកខ្មែរ។

Comment បានសរសេច្បាស់នៅលើ MV របស់តារាចម្រៀងដែលបានបង្ហោះនៅ FACEBOOK Page និង YOUTUBE Channel ផ្លូវការរបស់ផលិតកម្មរួមមាន៖
• សំលេងអន់ជាងក្មេងរៀនថ្នាក់ទី១ទៀត ចេះអោយច្រៀងដែល ពីមុនគ្រាន់តែអ្នកចំរៀងអេតចាយៗម្នាក់សោះ
• ងាប់មើលសំលេង ចង់និយាយថាច្រៀងមិនកើត ចេះបានចូលផលិតកម្មរាមដែល

• ព្រះនិងមែនអ្នកចំរៀងរបស់រាមសំលេងដូច ចេះបានចូលផលិតកម្មល្បីកើតដែរដូចខ្វះណាស់ចឹងអ្នកសំលេងពិរោះមានឡើងច្រើនមិនយកមកយកសំលេងបែបចឹងៗអី​ ហ៊ីម
• ផលិតកម្មរាម មិនសមយកអ្នកចម្រៀងចឹងចូលច្រៀងសោះ អ្នកច្រៀងដូច
• តស៊ូតាំងពីតារាសណ្តែកដីរហូតដល់បានច្រៀងនឹងគេ

ក្រលេកទៅមើល FACEBOOK Page ផ្លូវការរបស់លោក ពុធ មិថុនាដែលមានអ្នក followers រហូតដល់ជាង ៨០០ពាន់ នាក់នោះ ក៏បង្ហោះសារជាអារម្មណ៍ថា៖ ឱកាសចូលផលិតកម្មគឺជាក្តីស្រម៉ៃរបស់ខ្ញុំ គឺជាក្តីសង្ឃឹមក្នុងអាជីពជាអ្នកចម្រៀង ហើយ អរគុណផលិតរាមដែលផ្តល់ឱកាសនេះឲ្យខ្ញុំ អរគុណផលិតកម្មរាមដែលយល់ពីតម្លៃអ្នកចម្រៀងខ្ចីវ័យរបស់ខ្ញុំ តែពេលនេះ ខ្ញុំហាក់មានអារម្មណ៍ថា ខ្ញុំកំពុងតែអាត្មានិយមដែល ធ្វើឲ្យផលិតកម្មមួយនេះត្រូវបានមហាជនមិនឲ្យតម្លៃដោយសារតែខ្ញុំ។ ប្រាប់ផងថាខ្ញុំគួតែបញ្ចប់អាជីពនេះត្រឹមនេះ ឬ យ៉ាងណា?

គិតចាប់តាំងពីផលិតកម្មរាមសម្ពោធន៍ជាផ្លូវការមក នេះជាលើកទី១ហើយដែលផលិតកម្មរងការវៃប្រហារ តែយ៉ាងណាក្តីនៅលើ FACEBOOK Page ផ្លូវការរបស់ផលិតកម្មបែជាមិនតបត តែបែជាសុំការលើកទឹកចិត្តពីសំណាក់មហាជនវិញ ដោយតបថា ៖ មិថុនាអ្នកចម្រៀងសណ្តែកដី សំលេងអន់ជាងក្មេងរៀនថ្នាក់ទី១ទៀត បានហើយឈប់ច្រៀងទៅ ថ្លង់ណាស់
។ បងប្អូនអ្នកគាំទ្រជាទីគោរពស្រលាញ់! ការរើសយក ពុធ មិថុនាចូលផលិតកម្មរាម គឺមិនមែនជាការចៃដន្យទេ។ គ្រប់ពាក្យពេចន៍របស់បងប្អូនគឺបានបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ចំពោះយើងខ្ញុំ ពីផលិតកម្មសូមអរគុណសម្រាប់ពាក្យពេចន៍កែតម្រូវ ប៉ុន្តែក្នុងកាលៈទេសៈនេះ យើងខ្ញុំក៏សូមលើកទឹកចិត្តដល់ ពុធ មិថុនា សូមកុំបោះបង់ សូមបន្តក្តីស្រម៉ៃមួយនេះជាបន្តទៀត ហើយរាមជឿជាក់ថា មិថុនាពិតជាអាចធ្វើឲ្យទស្សនិកជនរំភើបចិត្តជាមួយនិងបទក្រោយៗរបស់ប្អូន។ សូមបងប្អូនអ្នកគាំទ្រជួយ share លើកទឹកចិត្តមិថុនាមួយផងនិងដាក់ Hastage #មិថុនាស៊ូៗ

គួររំលឹកផងដែរថា ក្នុងរដូវកាលនៃពិធីបុណ្យភ្ជុំបិណ្ឌ ផលិតរាមបានបញ្ចេញនូវបទចម្រៀងជាច្រើនបទ​ ដូចជាបទចានស្រាក់ របស់កញ្ញា មាស សុខសោភា និងតារា RAP លោក BALY បទ ភទ្របទនឹកស្រុក និងបទក្រមានិស្ស័យ របស់កញ្ញា មាស សុខសោភានិង លោក ដួង វីរៈសិទ្ធ ដោយឡែកតារាចម្រៀងថ្មីរបស់ផលិតកម្ម លោកពុធ មិថុនា ក៏មានបទចម្រៀងពីរបទ នោះគឺបទ ភ្ជុំខានជូបម៉ែ និង បទ DELIVERY អន្សម។

LEAVE A REPLY

Please enter your comment!
Please enter your name here