ពេជ្រ សូលីកា ដែលមានស្វាមីលោកគឹម ហាន ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់មកពីអូស្រ្ដាលីនោះកាន់តែមានការតុបតែងខ្លួនប្លែកទៅៗនៅរយៈពេលចុងក្រោយនេះពិសេសគឺម៉ូដសក់និងខោអាវដែលស្វាមីនាងជាអ្នកនៅពីក្រោយខ្នងនាងទាំងអស់ដើម្បីឲ្យតារាកូន១រូបនេះកាន់តែទាក់ទាញថែមទៀត។
ការលេងខ្លួនរបស់តារាហង្សមាសគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា នេះគឺប្លែកជាងកាលនាងនៅក្រមុំទៅទៀតហើយដោយសារតែរូបសម្រស់នៅតែស្រស់ស្អាត និងមិនសូវបែកសាច់ ហើយមិនឡើងគីឡូច្រើននោះទើបធ្វើឲ្យសូលីកា នៅតែមានការទាក់ទាញហើយថៅកែហង្សមាសក៍បន្ដប្រគល់តំណែងតួឯកឲ្យនាងដដែលមិនហ៊ានទម្លាក់ឲ្យមកធ្វើជាតួរងក្រោយនាងមានប្ដីនិងកូន១នេះឡើយ។
ប៉ុន្ដែFanរបស់សូលីកា បានសរសើរថានាងពិតជាស្រស់ស្អាតណាស់ពេលដែលតែងខ្លួនក្នុងឈុតប្រពៃណីខ្មែរដ៍ប្រណិតទាំង នោះធ្វើឲ្យរូបសម្រស់របស់នាងលេចឡើងត្រដែតតែម្ដងហើយពួកគេចង់ឃើញថ្ងៃពិសេសរបស់នាងគ្រងឈុតបែបនេះ។
ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ និងសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ ។នាងជាតារាដែលជ្រើសគូស្នេហ៍ជាបុរសអាណិកជននៅស្រា្ដលីដូចជានាងដាញ់ ម៉ូនីកា ,សុខ ច័ន្ទណានូ ,គឹម លីហ្សា និងអឿន ដាលីស ។តែសូលីកា ថានាងមិនទាន់ច្បាស់លាស់ថ្ងៃមុខនឹងចេញទៅរស់នៅអូស្រ្ដាលីតាមប្ដីឬនៅស្រុកខ្មែររហូតនោះទេព្រោះមិនទាន់គិតដល់។