បេប៊ី បង្ហាញស្រស់ជាមួយឈុតប្រពៃណីនៅវត្តក្នុងថ្ងៃកាន់បិណ្ឌ

0

អតីតពិធីការិនីម៉ាយ ធីវី ជុំ រចនាពេជ្រ ហៅ បេប៊ី នាឱកាសបុណ្យភ្ជុំបិណ្ឌវេន១ មកដល់ភ្លាមបានសម្រេច លេងឈុតសម្លៀកបំពាក់បែប ប្រពៃណីជាតិ។ បេប៊ីបានថតផុសបង្ហាញ អោយគេឯងមើលឃើញ និង ទទួលបានការទាក់ទាញ និងសរសើរថា ជាការចូលរួមលើក កម្ពស់សម្លៀកបំពាក់ជាតិ។

បេប៊ី បានបង្ហាញនូវទឹកមុខ ស្រស់ស្រាយញញឹម ញញែម នូវពេលបានចេញទៅ ដាក់បិណ្ឌ ឧទ្ទិសកុសល ដល់ដូនតា៧សណ្តាន ដែលបានចែកឋានខាងមុខ។ មិនថាតែ តារាស្រីរូបនេះទេ ដែលបានរំលេចឡើង នូវឈុតសម្លៀកបំពាក់ជាតិ នាបុណ្យភ្ជុំវេន១។ សូម្បីតារាស្រី ផ្សេងៗទៀតឃើញថា ក៍បាននាំគ្នាលើកយក មកបង្ហាញ អោយគេបានមើលឃើញ និងបំផុស លក្ខណៈជាតិ អោយគេឃើញ ពិសេសបរទេសបានដឹង។
បេប៊ី បានផ្តាច់ចេញពី អាជីព ពិធីការិនី ច្រើនខែ ងាកមកធ្វើជាតារាចម្រៀង ប្រចាំផលិតកម្មថោន ដោយរំពឹងថា មានការលេចធ្លោ។ ប៉ុន្តែការរំពឹងនោះ ហាក់បីដូចជាមិនមានការទទួលបាន នូវភាពជោគជ័យច្រើននោះឡើយ ។ ពិសេសចំពេល កូវីដ១៩ បាន មកដល់ធ្វើអោយ បេប៊ីគាំងឱកាសស្តារ វាយយកប្រជាប្រិយភាព។ នាងបានបង្កើតមុខរបរលក់កាហ្វេ និងមុខរបរលក់ផលិតផល នៅតាម អន ឡាញពង្រឹងប្រាក់ចំណូល។