ខាត់ សុឃីម ដាច់ចិត្តទម្លាយរឿងចាញ់បោកឧកញ៉ាម្នាក់

0

រឿងរ៉ាវតប់ប្រម៉ល់នៃ ការខូចចិត្តជំពាក់លុយធនាគារ ព្រោះតែរកសុីខាតហើយជឿទុកចិត្តដៃគូ បានធ្វើអោយខាត់សុឃីម តឹងតែងអារម្មណ៍ច្រើនខែទម្រាំបាន ដោះស្រាយនិងរកប្រាក់សងបុលធនាគារវិញ។ នៅទីបំផុត ខាត់ សុឃីម ព្រមនិយាយចំនួនតួលេខដែលនាងខាតបង់ ដោយសារងាកទៅរកសុីជំនួញដី លើមនុស្សខុស។
អ្នកនាងខាត់ សុឃីម បានព្យាយាមលាក់ទឹកលុយដែលនាងចាញ់បោកប្រធានក្រុមហ៊ុន​អ៊ីណារីតា​ជាយូខែ​មក​ហើយដោយ​កន្លងមកនាងគ្រាន់តែបង្ហើបពីបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីកុំឲ្យមានគេរងគ្រោះដូចនាងទៀត។ប៉ុន្ដែ​ថ្មីៗ​នេះ​សុឃីម បានប្រាប់អ្នកកាសែតថានាងបានចាញ់បោក​ឧកញ៉ាដែលជាប្រធានក្រុមហ៊ុនមួយ​នោះអស់ទឹកប្រាក់ផ្ទាល់ខ្លួន​ចំនួន​៧៩ម៉ឺនដុល្លារនិងប្រាក់ដែលនាងធានារគេឲ្យមកចូលរួមជាមួយនាងផ្សេងទៀតសរុបខ្ទង់៩០ម៉ឺនដុល្លារ។
នាងថាបានព្យាយាម​ទាមទារលុយនោះមកវិញជាច្រើនខែ ប៉ុន្ដែដោយប្រធានក្រុមហ៊ុន(ឧកញ៉ា)នោះមិនទទួល​ខុសត្រូវនៅ​ថ្ងៃទី​១៥ខែឧសភា​ឆ្នាំ​២០​២០ នាងក៍កាត់ចិត្តលែងចង់បានលុយនោះហើយ​ចាប់ផ្ដើមរកលុយធនាគារនិងបង្វិលទ្រព្យដែលមាន​ពីមុន មកសងអ្នក​ដែល​នាង​​បានធានារឲ្យចូលជាមួយនាងនោះ។អ្នកនាងមិនរំពឹងថាបានលុយដែលគេបោក​នោះមកវិញទេហើយ បាន​កាត់​ចិត្តទៅ​ហើយ​ទោះជាលុយជិត១លានដុល្លារនោះមានទំហ៊ុំធំធេង​និងច្រើនសម្រាប់នាងយ៉ាងណាក៍ដោយ​តែ បើទារ មកវិញ​មិនបាន​ទៅហើយ​អ្នកនាងមានតែបំភ្លេចរឿងមួយនេះចោលហើយចាប់ផ្ដើមសារជាថ្មីតាមរយៈបើកហាងCosmeticsកាលពី​ពេលថ្មីៗ​នេះ។
   គូរំលឹកថាខាត់ សុឃីម បានចេញទៅតវ៉ាតុលាការនៅខេត្តសៀមរាបជាញឹកញាប់ក្រោយពីលោកឌីម សួនណាត ដែល​ជា​ប្រ​ធានក្រុមហ៊ុនអ៊ីណារីតា ត្រូវបានសម្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩ តាមពាក្យបណ្ដឹងរបស់​ជនរង​គ្រោះពី​បទឆបោកនិងចេញសែកស្អុយរាប់លានដុល្លារ។សុឃីម ដែលលង់ខ្លួនទាំងលុយ​ផ្ទាល់ខ្លួននិងធានារគេ​ឲ្យចូល​ជា​មួយ​អស់​ប្រាក់ចំនួន៩០ម៉ឺនដុល្លារនោះបានស្វែង​រកគ្រប់វិធីដើម្បីបានលុយមកវិញតែមិន​បានលទ្ធផលឡើយព្រោះ​ប្រធានក្រុមហ៊ុន​នេះជាប់ពន្ធនាគារទៅហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here