អ្នកនាង ពេជ្រ ផាន្នីដេត ដែលកំពុងរស់នៅលើទឹកដី អាមេរិកច្រើនឆ្នាំក្រោយបានគូនៅទីនោះ។ ពេលនេះអ្នកនាងបាន ជួបនូវបញ្ហាធំដោយ ម្តាយជាទីគោរពលាចាកលោកទៅ ក្នុងស្រុកខ្មែរ ខណៈអ្នកនាងមិនទាន់ដង្ហើមសូម្បីតែផ្សែងភ្លើងបូជា។ នេះជារឿងដែលអ្នកនាងស្មានមិនដល់ ថាជីវិតជួបរឿងចឹងឡើយ។
អ្នកនាង ដាន្នីដេត កំពុងមានអារម្មណ៍អន្ទះអន្ទែងណាស់នៅ ពេលខ្លួនមិនអាចហោះមកធ្វើ បុណ្យកាន់ទុក្ខអ្នកម្តាយជរាដែលចែកឋាន។ អ្នកនាងនឹក មិនដល់ថាម្តាយជរាដែលខំតស៊ូ មើលថែចៅ២នាក់ ជាកូនអ្នកនាងទៅឆ្ងាយលឿនបែបនេះឡើយ។ អ្នកនាងបានតាំងចិត្តថា ពេលវេលាសមស្របណាមួយល្អ គឺនឹងនាំប្តី មកលេងម្តាយកូនទាំង២ អោយកក់ក្តៅម្តងទៀតជាមិនខាន។ បែបនេះហើយទើបធ្វើអោយអ្នកនាង ផាន្នីដេតស្លុតចិត្តដែលបំណង ត្រូវខកខានដ៍សំខាន់នេះ។
ពេជ្រ ផានីដេត ជាអ្នកអានព័ត៌មានចាស់ទុំម្នាក់ដែលមាន ការយល់ដឹងរបៀបអានហើយ បានបម្រើការងារលើវិស័យនេះតាំងពីនៅ ទូរទស្សន៍អាយ ប៊ី សុី។ បន្តមកក៍បម្រើការងារជាមួយ សុីធីអិន សុីអិនសុី រហូតបានជួបស្នេហាថ្មីក៍រៀបការជាមួយ កន្លង់អាមេរិកម្នាក់ហើយ ចេញទៅរស់នៅអាមេរិកចោលអាជីព។ អ្នកនាងជាមិត្តជិតដិត របស់យុគ ចិន្តា និងគង់ សុជាតិម្នាក់ដែរ ដោយមានរឿងអ្វីក៍ផ្តល់យោបល់អោយគ្នាទៅវិញទៅមក។