សោម ស្រីនាថ មិនទាន់គិតរឿងគូស្រករខណៈអាជីពពិធីការិនីកាន់តែមានយីអ៊ុននៅហង្សមាស

0

មកទល់ពេលនេះ សោម ស្រីនាថ កាន់តែចាក់ឬសរឹងមាំច្រើនហើយ ក្រោយពេលរំកិលខ្លួន ចូលបម្រើការងារជាពិធីការិនី ប្រចាំទូរទស្សន៍ហង្សមាស។ នាងត្រូវបានគេលើកសរសើរថាមាន ហុងស៊ុយឡើងៗ ពេលបានបំពេញ ការងារលើស្ថាប័នធំ ដែលតារាមួយចំនួនក៍ចង់បាន កន្លែងមួយនេះ។
សោម ស្រីនាថ បានកាន់តួនាទីជាពិធីការិនី តាមតន្ត្រីផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាសបាន ប៉ុន្មានកម្មវិធីដែរ។ នេះអាចជួយរុញអោយ អតីតតារាបង្ហាញម៉ូដរូបនេះ បានលេចធ្លោមួយក្រឺតទៀត ហើយកាន់តែជួយជម្រុញមានមុខមាត់ក្នុងសិល្បៈបន្ថែមទៀត។ នាងក៍មានប្រវត្តិតស៊ូ លើដងវិថីសិល្បៈនេះច្រើនឆ្នាំមកហើយ ទំរាំអាចញញឹមបានដូចសព្វថ្ងៃ។ ម្ល៉ោះហើយទើបជំហ៊ានហក់ឡើងនេះ ស្រីនាថខំរើបម្រះអោយកាន់តែល្អតទៅទៀត។
យ៉ាងណាមិញ បើរំលឹករឿងរ៉ាវឯកជន ស្រីនាថនៅតែគិតថាមិនទាន់ គិតគូពេកនោះទេ ដោយរង់ចាំការងាររកសុីកាន់តែលូតលាស់សិន។ម្យ៉ាងក្នុងនាមជា កូនច្បងគ្រួសារនាង ត្រូវមើលខុសត្រូវអោយរឹងមាំ ជៀសជាងគិតលើជីវិរគូគាប់ ដែលនាំអោយរំខានការកសាងការងារខ្លះៗឬ ប៉ះប្រុសប្រចណ្ឌច្រើន។