វ័យកាន់តែជ្រេ តែតារាហង្សមាសប៉ុន្មានរូបនេះ នៅមិនទាន់រៀបការ

0

តារាចម្រៀង ផ្នែកនារីដែលមានឈ្មោះ ល្បីច្រៀងប្រចាំផលិតកម្មហង្សមាសឃើញថាហាក់ពន្យាពេល ចេញមុខរៀបរាប់អំពី ស្នេហាអោយបានដឹងឭ។ ម្នាក់ៗវ័យកាលកាន់តែជ្រេរឡើងៗ ហើយហាក់ដូចជាមិនទាន់គិតរឿងផ្ទាល់ខ្លួនអ្វី ខុសពីមិត្តរួមទ្រនំ។
តារាស្រីអាយុហក់ឡើងរាល់ឆ្នាំ ហើយបាត់ដំណឹងរៀបការ និងកម្រទម្លាយរឿងស្នេហាថ្មីៗនោះមាន ពេជ្រ សោភា សុខ សីឡាលីន ផន ស្រីខួច និង សុខ ស្រីនាង។ តារាទាំងនេះមានវ័យ ប្រដេញគ្នា អាចខ្លះ៣០ជាង ឬក្បែរ៤០ឆ្នាំក៍ឃើញមាន។ ក្នុងតារាដែលមហាជនតាមឃ្លាំមើល ពេជ្រ សោភា បាត់ដានក៍យូរបើទោះជា អ្នកនាងមានការស្អិតល្មួតជាមួយ លោកឆឹម កក្កដាតែ ក៍មិនទាន់ប្រកាសថាជាប្តីប្រពន្ឋ។ ឯសុខ ស្រីនាង មេម៉ាយ មានសម្រស់ក៍កាន់តែលាក់បាំងរឿងស្នេហា មិនដែលហ៊ានបញ្ចេញឡើយថា បុរសស្អំបេះដូងជារូបណាឋានៈ តួនាទីអ្វី។ចំនែកផន ស្រីខួចវិញ នៅលីវ ច្រើនឆ្នាំហើយកម្រ ប្រកាសថានាងជិតរៀបការ ខណៈសិស្សប្អូនមកច្រៀង ក្នុងផលិតកម្មជាមួយគ្នា សុទ្ឋបើកចំហររឿងស្នេហាមិនដែលលាក់បាំង។
យ៉ាងណាមិញ គេនៅតែតាមដានមើលថា តើតារាស្រីលេចធ្លោទាំង៣ ដួងនេះ មានអ្នកណាបាន រៀបការមុនគេដើម្បី អោយគេដឹងថា កន្លង់ណាមានរុបមន្តទាក់ចិត្តយកជាគូបាន។ តារាស្រីនៅហង្សមាស ជាច្រើនបានដល់គូ ហើយរៀបការ ដូចជាឱកសុគន្ឋកញ្ញា សុគន្ឋ និសា សួស វីហ្សា។