ស្ងាត់ៗ ស្រេង ឈាងឡេង បើកគម្រោងឡើងធំ មិនខ្វល់ពីឧបសគ្គកូវីត១៩

0

បើទោះជាស្ថានភាពកូវីត១៩នៅតែបន្តការប៉ះពាល់ តែអ្នកជំនួញវ័យក្មេង លោក ស្រេង ឈាងឡេង នៅតែបោះទុនវិនិយោគធ្វើអោយគម្រោងដីឡូតិ៍មួយកន្លែងរបស់ខ្លួននៅផ្លូវ៥១ ក្លាយជាគម្រោងទាក់ទាញអ្នកចហបានផ្ទះ និង ដីឡូតិ៍ល្អៗ និង ធូរថ្លៃនៅក្នុងសម័យកូវីត១៩ប៉ះពាល់នេះ។ គម្រោងទីតាំងរបស់លោកកំពុងពន្លឿនធ្វើប្រព័ន្ធលូ និង ផ្លូវថ្នល់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលខុសពីគម្រោងមួយចំនួន ដែលផ្អាកដំណើរការ ឬ ផ្អឹបចោលគម្រោង ដោយរង់ចាំមើលស្ថានភាពកូវីត១៩សិន។

លោក ស្រេង ឈាងឡេង បានអះអាងថា បញ្ហាកូវីត១៩មិនអាចរាំងស្ទះដំណើរទៅមុខក្នុងគម្រោងវិនិយោគដីធ្លីរបស់ក្រុមហ៊ុនលោកបានទេ ដោយសារតែក្រុមហ៊ុនរបស់លោកក្រៅពីមានច្បាប់ត្រឹមត្រូវ ក៏មានអតិថិជនជឿជាក់លើទឹកទំនុកចិត្តទាំងតម្លៃ និង ភាពស្របច្បាប់ក្នុងការទិញដូរ។ ជាមួយនឹងយុទ្ធសាស្ត្រទីផ្សារប្រកបដោយប្រសិទ្ធភាព ក្រុមហ៊ុនរបស់លោកនៅតែទទួលបានអតិថិនជននៅក្នុងសម័យកាលនេះ ខណៈដែលលោកយល់ថា អ្នកធ្វើការវិនិយោគដីធ្លី និង គម្រោងផ្ទះពីក្រុមហ៊ុនរបស់លោកនៅក្នុងអំឡុងពេលប៉ះពាល់នេះ គឺទទួលបានឱកាសចំណេញខ្ពស់ ព្រោះតែតម្លៃត្រូវបានកំណត់ទាបជាងទីផ្សារទូទៅ ដែលមិនភ័យបារម្ភរឿងទិញហើយមិនឡើងថ្លៃ ក្រោយស្ងាត់កូវីតនោះផង។ លោកថាការវិនិយោគជាមួយដីឡូតិ៍នៅតែជារឿងប្រសើរនៅក្នុងសម័យកាលនេះ ហើយបើរង់ចាំអោយទាល់តែស្ងាត់កូវីត ក៏មិនអាចមានដី មានគម្រោងផ្ទះ ដែលមានតម្លៃដូចក្នុងពេលនេះផងដែរ។ ជាមួយនឹងការគាំទ្រពីសំណាក់អតិថិជននៅក្នុងគម្រោងថ្មីនេះហើយ ទើបលោកបន្តរៀបចំអោយទីតាំងថ្មី ក្លាយជាតំបន់វិនិយោគធំមួយ នៅក្នុងតំបន់។ ទីតាំងនេះ កាន់តែអំណោយផលខ្លាំង ដោយសារជាទីតាំងធំ នៅក្បែរផ្លូវរដ្ឋ ក្បែរផ្សារបាត់ដឹង និង មានបុរី និង គម្រោងធំព័ទ្ធជុំវិញ ដែលធ្វើអោយសន្ទុះនៃការចរារចរណ៍គឺនៅតែល្អ។ លោក ស្រេង ឈាងឡេង ក៏នៅតែដំណើរការភោជនីយដ្ឋាន ហ្សឹម ដោយរលូនផងដែរ បើទោះជាកូវីត១៩នៅតែជាឧបសគ្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here