ឪពុកបង្កើតអតីតតារាសម្ដែង ឈិន សុធារី ទទួលមរណៈភាព

0

ទើបតែក្លាយជា ជំទាវថ្មីៗ កំពុងមានសេចក្តីសុខ និងមានជំនួញដី ឈិន សុធារី ស្រាប់តែពេលនេះជួបរឿងធំ ព្រោះបាត់បង់លោកឪពុក ជាទីគោរព។ នេះជារឿងស្មានមិនដល់មួយ ដែលបានបក់មកលើ ក្រុមគ្រួសារនាង។ មរណៈភាពនេះ ជាការកត់សម្គាល់ថា តារាល្បីម្នាក់ទៀតដែល បាត់សាច់ញាតិ ជារៀងរហូត។
ឪពុក ឈិន សុធារី មានជំងឺប្រចាំកាយ ច្រើនឆ្នាំមកហើយ ដោយរមែងព្យាបាលជាច្រើនឆ្នាំ។ យ៉ាងណាលោកបានធូរស្រាលហើយ ចុងក្រោយស្រាប់តែលេចដំណឹងបែបនេះ។ ពិតជាមិនគួរអោយជឿ ដែលសុធារី ទើបសាងរូបភាពល្អអោយឪពុកបានឃើញសោះបែរ ជាត្រូវឃ្លាតឆ្ងាយកាយគ្នាបែបនេះទៅវិញ។
ឈិន សុធារី ទើបរកបានគូស្នេហ៍ថ្មី ហើយចេញមុខអោយមហាជនបាន ស្គាល់។ អ្នកនាងបានដាច់ដោចជាមួយ អតីតស្វាមី សុវណ្ណ មករា ច្រើនឆ្នាំដោយ បានបន្សល់ទុកកូនស្រីភ្លោះ២នាក់។នេះជារឿងដែលកើតឡើងសារជាថ្មីលើត្រកូលឈិន ដោយកាលពីច្រើនមុន បងស្រីនាងក៍បានបាត់បង់ជីវិត។