គូដណ្តឹងកែវ សុបញ្ញា ចំណាយពេល១៥ឆ្នាំទម្រាំយកបានបេះដូងនាង

0

តារាចម្រៀង តូចច្រឡឹង ដែលឡើងកូដ មួយរយៈនេះ កែវ សុបញ្ញា បានធ្វើអោយកន្លង់ទាំងឡាយដែលតាម ចែចង់នាងខូចចិត្តដ្បិតបានដៃគូជីវិត ដែលនាងសម្រេចរើស។ ទោះយ៉ាងណាមានការកោត សរសើរថា គូដណ្តឹងរបស់បញ្ញា ពិតជាតស៊ូណាស់ ព្រោះចំណាយពេលដល់ទឡ១៥ឆ្នាំ ទើបឆក់យកបេះដូងស្រីស្អាតនេះបាន។
សុបញ្ញា បានឲ្យដឹងថាមូលហេតុដែលនាងព្រមប្រគល់បេះដូងទៅឲ្យលោកប៉ោស៊ាង ធ្វើជាម្ចាស់នោះព្រោះតែបុរសម្នាក់នេះបានតាមស្រលាញ់នាងអស់រយៈពេល១៥ឆ្នាំមកហើយដោយសារតែផ្ទះនាងនិងលោកនៅភូមិជិតគ្នា។ប៉ុន្ដែនាងថាលោកប៉ោស៊ាង បានតស៊ូស្រលាញ់នាងដោយគ្មានការប្រែចិត្តនោះទេ បើទោះជាដឹងថានាងមិនចូលចិត្តនិងស្អប់លោកក៍លោកមិនក្វល់ ហើយចុងក្រោយលោកធ្វើឲ្យនាងទន់ចិត្តព្រោះបានឲ្យចាស់ទុំចូលស្ដីដណ្ដឹងតាមប្រពៃណីខ្មែរទើបធ្វើឲ្យនាងគិតថាបុរសម្នាក់នេះពិតជាស្រលាញ់នាងដោយស្មោះមែន ព្រោះ១៥ឆ្នាំមកនេះលោកតស៊ូស្រលាញ់នាងខ្លាំងណាស់ហេតុនេះនាងយល់ថាគាត់ជាមនុស្សច្បាស់លាស់ជាមួយនាងទើបនាងព្រមស្រលាញ់លោកប៉ោស៊ាង វិញ។
តារាចម្រៀងហង្សមាសកែវ សបុញ្ញា បានក្លាយទៅជាគូដណ្ដឹងរបស់មន្រ្ដីកងរាជអាវុធហត្ថលោកប៉ាល់ ប៉ោស៊ាង ទៅហើយក្រោយពីអ្នកទាំង២បានភ្ជាប់ពាក្យជាផ្លូវការជាមួយគ្នាកាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ ។ គូដណ្តឹងនាង បានបន្តអោយនាងប្រឡូកសិល្បៈដដែល ព្រោះតាមចិត្តអនាគតប្រពន្ឋ ដែលលះបង់លើសិល្បៈ យ៉ាងលំបាកទំរាំមានការគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here