ចៃដន្យណាស់ តារាភេទទី៣ មុន្នីរក្សា កើតកូវីត ស្របពេលជាមួយគ្នាដែលនាងធ្លាក់ខ្លួនឈឺកាលពី2ឆ្នាំមុន

0

ប៉ុន្មានថ្ងៃនេះ តារាសម្ដែងភេទទី៣ កញ្ញា មុន្នីរក្សា ហៅចូចូ ស្ថិតក្នងសភាពគួរអោយបារម្ភក្រោយឆ្លងកូវីត១៩ ដោយសារតែនាងមានជម្ងឺផ្លូវដង្ហើម និង បេះដូងប្រចាំកាយផង។ នាងកំពុងសម្រាកព្យាបាលជម្ងឺកូវីត១៩ នៅសៀមរាប បន្ទាប់ពីតេស្ត៣ដងវិជ្ជមានទាំង៣ដង។ អ្វីដែលគេចាប់អារម្មណ៍ គឺសភាពធ្វើទុក្ខរបស់នាង ដោយកូវីត១៩ នៅក្នុងពេលនេះ គឺត្រូវចំនឹងពេលវេលាដែលកាលកាលពី២ឆ្នាំមុន គឺនាងក៏មានសភាពត្រូវសង្គ្រោះបន្ទាន់ដូចគ្នា ដោយសារជម្ងឺសួតនោះ។ នៅលើប្រូហ្វាល់របស់គ្រួសារតារាកម្ពុជា គេឃើញកាបង្ហោះពីការរៃលុយជួយអោយនាងបានសង្គ្រោះបន្ទាន់ កាលពីឆ្នាំ២០១៩ ក្រោយចប់ការប្រកួតឈុតបុរាណ ត្រូវបានអណ្ដែតឡើង ដោយធ្វើអោយគេចាប់អារម្មណ៍ភ្លាមៗថា នាងកើតកូវីត១៩ និង ប្រឈមការប៉ះពាល់សុខភាពជាថ្មីស្របពេលគ្នាតែម្ដង កាលពី២ឆ្នាំមុន។ យ៉ាងណាមិញ អ្នកសិល្បៈគ្រប់រូបបានលើកទឹកចិត្តអោយនាងរឹងមាំ បើទោះជានាង កើតជម្ងឺកូវីត១៩ ក្នុងពេលមានជម្ងឺផ្លូវដង្ហើមប្រចាំកាយស្រាប់។ មកទល់ពេលនេះ នាងនៅមិនទាន់ធូរស្រាលពីកូវីត១៩ទេ តែកំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកនៅសៀមរាប ដោយសារតែនាង ទៅថតរឿង និង ធ្វើទុក្ខនៅសៀមរាប។

LEAVE A REPLY

Please enter your comment!
Please enter your name here