ច្រើនឆ្នាំទៅហើយដែល អតីតតារាចម្រៀងឈួន ស្រីម៉ៅ បានចាកចេញរស់នៅ អាមេរិកតាមស្វាមី ចោលសិល្បៈដែលមមាញឹកនៅស្រុកខ្មែរ។ ស្រីម៉ៅ បានរៀបការពីស្រុកខ្មែរច្រើនឆ្នាំ ហើយប្រញាប់ចេញទៅកសាងអនាគត ជាមួយទ្រនំថ្មី។ មកទល់ពេលនេះ ឈួន ស្រីម៉ៅ រៀបការច្រើនឆ្នាំ យ៉ាងមានសេចក្តីសុខ ប៉ុន្តែនៅមិនទាន់ឃើញ មានកូនដូចបំណង។
បើទោះជា ឈួន ស្រីម៉ៅ រស់នៅ អាមេរិកមែន តែនាងនៅតែប្រកបការច្រៀងរាំបម្រើដល់ បងប្អូនខ្មែររស់នៅទីនោះ។ ស្រីម៉ៅក៍ចាត់ចូលជាតារា មានសំណាងមួយដួងទៀត ដែលបានស្វាមីសមប្រកបយកចិត្តទុកដាក់ ស្រឡាញ់ថ្នមថ្នាក់ ពេលនៅឆ្ងាយស្រុកកំណើត។ បែបនេះហើយទើបធ្វើអោយ ឈួន ស្រីម៉ៅ ទទួលបាននូវភាពកក់ក្តៅពីស្វាមីបានយ៉ាងល្អ នៅទីនោះធ្វើ អោយសាច់ញាតិនៅស្រុកខ្មែរ កក់ក្តៅ មិនបារម្មណ៍។
នៅតែមួយប្រការទៀត ប៉ុណ្ណោះដែល ឈួន ស្រីម៉ៅ បង្កើនសេចក្តីសុខគឺការ ពពោះ មានកូននៅ មិនទាន់ឃើញ ស្រីម៉ៅ អាចសម្រេចបំណងឡើយ។ គេមិនដឹងថាមកពីមានមូលហេតុអ្វីនោះទេ បានជាបែបនេះ។ ប្តីប្រពន្ឋមួយគូនេះ នៅតែមានជំនឿថា ឱកាសណាមួយ និងមានកូនសម តាមចិត្តប្រាថ្នាចង់បានជាក់ជាមិនខាន។






