​តូច ស្រីពេជ្រ មានស្នេហាថ្មី ក្រោយមានដំណឹងលែងប្ដីក្ដៅៗ?

0

ទើបតែផ្ទុះដំណឹងបាក់បែកស្វាមី នៅលើទឹកដីអាមេរិកសោះ ស្រាប់តែឃើញមេម៉ាយកូន១រូបនេះ បង្ហោះរូបថតអោបថើបជាមួយប្រុសម្នាក់គួរអោយភ្ញាក់ផ្អើល ដែលត្រូវគេសង្ស័យថា នោះជាគូស្នេហ៍ថ្មីរបស់នាង។ យ៉ាងណាមិញ អ្នកខ្លះ ក៍ប៉ាន់ស្មានថា នោះគ្រាន់តែរូបថតថតលេងផងដែរ ដោយសារតែនាង មិនទាន់អាចសុំការបកស្រាយ ក្នុងពេលនេះ។

រូបថតជាច្រើនសន្លឹក ដែលបានបង្ហោះឡើង ហើយធ្វើអោយគេ ចាប់អារម្មណ៍ភ្លាមៗថា ជាគូស្នេហ៍នេះ ត្រូវគេឃើញបង្ហោះ លើអាក់ខោន ផ្ទាល់ខ្លួនរបស់អ្នកនាងតែម្ដង ស្របពេលដែលអ្នកនាង ទើបត្រូវគេដឹងថា ទើបនឹងផ្ទុះដំណឹងលែងប្ដីនៅឯទឹកដីអាមេរិក។ អ្នកគាំទ្ររបស់នាងជាច្រើន ចោទជាសំនួរយ៉ាងខ្លាំងនៅលើហ្វេសប៊ុកថា តើនោះជាស្វាមីថ្មី មិនទាន់រៀបការ ឬ យ៉ាងណា ប៉ុន្តែចម្លើយមិនត្រូវបានបង្ហើបទេ ដោយម្នាក់ៗបានត្រឹមតែប៉ាន់ស្មានដោយឡែកពីគ្នាប៉ុណ្ណោះ។ នៅមិនទាន់ដឹងថា បុរសដែលកៀកកើយអ្នកនាង មានឈ្មោះអ្វី ធ្វើការអ្វី ហើយត្រូវជាអ្វីនឹងអ្នកនាង អោយប្រាកដទេ ក្រៅតែពីមានការប៉ាន់ស្មានថា លោកគឺជាអណិកជនខ្មែរនៅអាមេរិក រស់នៅក្នុងរដ្ឋជាមួយអ្នកនាង ក្រោយពេលអ្នកនាងដាច់ស្រេចជាមួយស្វាមី ហើយ រើផ្ទះបែកពីអតីតស្វាមី ទៅរស់នៅរដ្ឋផ្សេង៕