ផាភួង និង កូនស្រី ប្រជែងសម្រស់គ្នាមិនធម្មតា

0

ដោយឧត្តម៖. ជារឿងមួយប្លែកទៀតហើយ ដែលអ្នកនាងផាភួង និង កូនស្រីលេងសុទ្ឋតែរួមគ្នា ចាយសម្រស់ក្នុងឈុតបុរាណយ៉ាងស្រស់សោភា។មើលទៅម្តាយ នឹងកូនរូបនេះ ពិតជាប្រជែងសម្រស់ដាក់គ្នា មិនធម្មតាឡើយ។ អ្នកទស្សនាលើកឡើងថាពិតជាប្លែក ហើយ២នាក់កូននិងម្តាយមើលទៅស្អាតម្យ៉ាងម្នាក់ប្រដេញគ្នា។
រវាងផាភួង និងកូនស្រីហៅឈូ ឈូ កំពុងតែមានទីផ្សារយ៉ាងពេញ ទំហឹងនៃពិភពសម្តែង។ ទាំងកូនទាំងម្តាយ ត្រូវបានផលិតករហៅថត ពីមួយផលិតកម្មទៅមួយផលិតកម្ម។ ក្រៅពីនោះក៍ឃើញមានថតឈុត សំអាងការដែលមើលហើយ កាន់តែលេចធ្លោ សម្រស់។ ក្រឡេកមកមើលឈូ ឈូ វិញតាំងពីពេញវ័យ ក្រមុំមកឃើញថា ចាយសម្រស់ទាក់ទាញ គួរចង់ទស្សនា។ នាងរិតតែ ធ្វើអោយផលិតករសម្រុក កក់ថតដែលធ្វើអោយម្តាយនាង រំភើបមិនតិចទេឃើញកូនស្រីរិតតែមានទីផ្សារសម្តែង។
យ៉ាងណា ផាភួង នៅតែចង់អោយកូនច្បាមយកការងាររៀនសូត្រ អោយដើរទន្ទឹមសិល្បៈ មិនចង់អោយរៀនបានតិចនិងចង់អោយមានជំនាញមួយទៀតដែល កើតចេញពីការសិក្សា។ ភាពរីកចម្រើននៃ ការងារសិល្បៈនេះហើយធ្វើអោយ ផាភួង អាចដោះស្រាយនូវ ការចំណាយផ្សេងៗ នៅក្នុងរង្វង់គ្រួសារប្រចាំថ្ងៃដែលចាំបាច់ ត្រូវបំពេញទើបមិនចង់អោយការងារសិល្បៈធ្លាក់ចុះ។