ក្នុងពេលចុះថតខ្សែរឿង”ស្នេហាឆ្លងជាតិវគ្គ១”របស់ផ្ទះតារា គេចាប់អារម្មណ៍ថា តារាសម្ដែង លោក ឃីម រតនៈ ដែលមានឱកាសបានសម្ដែងជាតួអង្គសេដ្ឋី និង តួឪពុកតួប្រុស គឺតស៊ូថតទាំងឈឺ ដោយសារតែលោកនៅឈឺមុខរបួសដែលទើបវះកាត់ហើយ ពាក់ព័ន្ធនឹងជម្ងឺមហារីកពោះវៀននាពេលកន្លងមកនោះ។ ទោះជាស្ថានភាពមិនសូវអំណោយផល តែលោកនៅតែតស៊ូថតភាពយន្តដំបូងដែលលោកមានឱកាសបានសម្ដែងជាតួឆ្អឹងរឿងនោះ បានដល់ចប់។ លោកក៏រំពឹងថា ភាពយន្តអមដោយខ្សែចម្រៀង ដែលផលិតដោយក្រុមការងារ”ផ្ទះតារា”មួយនេះ នឹងធ្វើអោយវិស័យសិល្បៈរបស់លោកកំរើកឡើងផងដែរ ខណៈដែលលោកនិយាយថា សិល្បៈគឺជាអ្វីដែលលោកមិនអាចចោលបាន ទោះការប្រឡូកនាពេលកន្លងមកហាក់មិនទាន់មានខ្សែរឿងណាមួយ ធ្វើអោយលោកជោគជ័យ។ លោកទើបតែត្រូវបានគេស្គាល់ច្រើនតាមរយៈមានឱកាសបានក្លាយជាសមាជិកគ្រួសារតារាកម្ពុជា ហើយក៏កាន់តែទទួលបានការចាប់អារម្មណ៍មិនណយដែរ ដែលបានបង្ហាញខ្លួនក្នុងខ្សែរឿងបុរាណលើកដំបូងរបស់ផ្ទះតារា ដែលជាការហាត់ផលិតដោយផ្ទាល់ពីសំណាក់ក្រុមការងារនោះ៕