សាលាខណ្ឌពោធិ៍សែនជ័យទទួលបានអំណោយក្នុងគម្រោងមនុស្សធម៌របស់ក្រុមហ៊ុន Chamatharn

0

កាលពីព្រឹកថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 2021 នេះក្រុមហ៊ុន Chamatharn Premium ice និងថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 បានដឹកនាំជំនួយថ្នាំពេទ្យព្យាបាលបឋមជូនដល់រដ្ឋបាលខណ្ឌ ពោធិ៍សែនជ័យ ក្រោមវត្តមានលោក អ៉ិត ជំនិត អភិបាលខណ្ឌរងផ្ដល់កិត្តិយសចូលជួបសំណេះសំណាល និងប្រគល់ប័ណ្ឌសរសើរ។ ក្នុងពិធីនេះផងដែរគេសង្កេតឃើញមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកអភិបាលខណ្ឌរង ដែលព្រឹត្តិការណ៍នេះក៏ប្រារព្ធធ្វើឡើងយ៉ាងស្ងៀមស្ងាត់ក្រោមគោលការណ៍ 3 កុំ3 ការពាររបស់រាជរដ្ឋាភិបាល មិនមានការជួបជុំមនុស្សអ៊ូអរនោះឡើយ។

ជំនួសមុខឱ្យប្រជាជនក្នុងខណ្ឌពោធិ៍សែនជ័យទាំងមូល លោក អ៉ិត ជំនិត អភិបាលរងខណ្ឌ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់ស្ថាប័នទាំង2ដែលពាំនាំនូវអំណោយដ៏មានគុណតម្លៃចំពេលវេលាដែលប្រទេសកម្ពុជាកំពុងជួបប្រទះនូវបញ្ហាជម្ងឺកូវីដ ហើយជំនួយជាថ្នាំពេទ្យនេះជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ក្នុងពេលនេះផងដែរ។ លោកថា នឹងប្រើប្រាស់ និងចែកជូននូវអំណោយទាំងនេះឱ្យដល់ដៃស្ថាប័នក្រោមឱវាទ ព្រមទាំងបុគ្គលិកក្នុងអង្គអង្គភាពឱ្យបានប្រើប្រាស់តាមតម្រូវការ។

លោក Apichart Duane-Art តំណាងក្រុមហ៊ុន EVA Premium Ice បានលើកឡើងថា នេះគឺជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការមនុស្សធម៌របស់ក្រុមហ៊ុនយើងក្នុងកាដឹកនាំយកនូវអំណោយជាថ្នាំពេទ្យសង្គ្រោះបឋមយកទៅប្រគល់ជូនដល់រដ្ឋបាលខណ្ឌនៅបណ្ដាររាជធានីភ្នំពេញ ហើយយើងក៏នៅសល់ទីតាំងមួយទៀតដែលនឹងត្រូវយកទៅប្រគល់ជូននោះគឺក្នុងក្រុងតាខ្មៅមួយកន្លែងទៀតដែលជាទីតាំងរោងចក្រផលិតទឹកកកអនាម័យ EVA ផ្ទាល់តែម្ដង ដែលយើងនឹងចុះទៅប្រគល់បន្តនៅរសៀលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here