ពិធីការិនីអ្នកនាង កែវ ចាន់និមល បានដឹកដៃគ្រួសារចេញទៅអាមេរិក ដោយទម្លាក់ចោលការងារសិល្បះមួយរយះ បន្ទាប់ពីនាងបានជាសះស្បើយពីជំងឺកូវីដ១៩។តារារូបបានចេញទៅអាមេរិកយ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីនាងត្រូវមានមិត្តភក្តិជិតដិតរៀបចំពិធីខួបកំណើតតូចមួយ មុនពេលនាងឡើងយន្តហោះចេញទៅ។
រូបភាពជាច្រើនសន្លឹកត្រូវបាន កែវ ចាន់និមល បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីភាពសប្បាយរីករាយជួបជុំគ្រួសារនៅលើទឹកដីសហរដ្ឋអាមេរិក។
ពិធីការិនី នាង ប៉ែន ស្រីពេជ្រ ដែលជាអ្នកជិតដិតបំផុតជាមួយអ្នកនាង កែវ ចាន់និមល បានអះអាងប្រាប់ថា អ្នកនាង កែវ ចាន់និមល បានធ្វើដំណើរទៅអាមេរិក ទាំងគ្រួសារក្នងគោលបំណងលំហែកំសាន្តនៅទីនោះមួយរយះ។
អ្នកនាងបញ្ជាក់ថា ការចេញទៅអាមេរិករបស់អ្នកនាង កែវ ចាន់និមល នាពេលនេះគឺមានរយះពេលប្រមាណ១ខែកន្លះ ក្នុងនោះឪពុកម្តាយរបស់នាងក៏បានចេញទៅជាមួយគ្នាផងដែរ។ យ៉ាងណាក្រៅពីដំណើរកំសាន្តនៅលើទឹកដីមហាអំណាចនោះ គេមិនដឹងថា កែវ ចាន់និមល និងត្រូវបំពេញភារកិច្ចអ្វីផ្សេងទៀតនោះឡើយ ខណះការងារនៅស្រុកខ្មែរនាងនៅបន្តផ្អឹបចោលនៅឡើយ។