ម្ចាស់បទ«ម៉ាន់ស្រែ!» រាំឡើងផ្អើលអាកាសយាន្ដដ្ឋានភ្នំពេញម្មង យប់មិញ

0

កាលពីយប់ថ្ងៃទី២២ កញ្ញា ឧកញ្ញាវ័យក្មេងលោក ឡេង ណាវ៉ាត្រា ដែលត្រូវគេស្គាល់ថាជាម្ចាស់ជំនួញដីធ្លីល្បីឈ្មោះ បានដឹកនាំតារាសិល្បៈជាច្រើនរូបទៅច្រៀងនៅក្នុងប្រទេសកូរ៉េ ដើម្បីអោយបងប្អូនពលករខ្មែររស់នៅប្រទេសនោះបានសប្បាយផង និងដើម្បីផ្សព្វផ្សាយជំនួញអចលនទ្រព្យរបស់ខ្លួននៅកម្ពុជាផង។ យ៉ាងណាមិញ ក្នុងចំណោមតារាទាំងអស់ដែលបានបង្ហាញខ្លួនតារាស្រីវ័យក្មេង កញ្ញា រ៉ាប៊ី បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនាង និងក្រុមរាំ បានរាំបទមាន់ស្រែ ដែលជាបទល្បីរបស់ខ្លួន ឡើងផ្អើលតែម្ដង។

កញ្ញា រ៉ាប៊ី មិនត្រឹមតែធ្វើអោយអ្នករោមមើល ចាប់អារម្មណ៍ចំពោះនាងតែម្នាក់ឯងប៉ុណ្ណោះទេ តែនាងក៏បានទាញលោក ឡេង ណាវ៉ាត្រាដែលបានក្លាយខ្លួនជាឧកញ៉ា សំបូរទ្រព្យ អោយរាំកណ្ដាលចំណោម ធ្វើអោយម្នាក់ៗហ៊ោកញ្ជ្រៀវ និងទះដៃយ៉ាងកងរំពងផងដែរ។

ក្នុងចំណោមតាតាដែលបានចេញទៅសម្ដែងនៅក្នុងប្រទេសកូរ៉េតាមរយៈម្ចាស់ជំនួញដីធ្លីនាយប់នោះ នាងអាចចាត់ទុកថាកន្ត្រាក់បានការចាប់អារម្មណ៍ជាងគេ បន្ទាប់ពីវត្តមានលោកព្រាប សុវត្ថិ បើទោះជាក្នុងយប់នោះមានវត្តមានតារាល្បីៗជាច្រើនផ្សេងទៀត អមដំណើរទៅជាមួយ។ នៅក្នុងយប់នោះ គឺកញ្ញា និងលោក ព្រាប សុវត្ថិ ស្ទើរតែរកដង្ហើមដកមិនបានតែម្ដង ដោយសារតែការចោមរោមសុំថត និងការស្វាគមន៍របស់អ្នកគាំទ្រ ដល់ថ្នាក់អ្នកសារព័ត៌មានក៏ពិបាកធ្វើបទសម្ភាសន៍។

លោក ឡេង ណាវ៉ាត្រា បញ្ជាក់ថា ហេតុផលដែលលោកចំណាយធានាយកតារាទៅកាន់ប្រទេសកូរ៉េច្រើននាក់ ហើយសុទ្ធតែជាតារាល្បីៗបែបនេះ គឺដោយសារតែលោកចង់ធ្វើអោយការប្រគំតន្ត្រីទាំង២កន្លែងនៅក្នុងប្រទេសកូរ៉េ ដែលបានប្រកាសឡើងនៅទីក្រុងស៊េអូល និងទីក្រុងខ្វាងជូ នៅថ្ងៃទី២៤ និង២៥ កញ្ញា ទទួលបានការគាំទ្រលើសលប់។ ក្នុងនោះក៏ដើម្បីពលករដែលចង់បានគំនិតចែករំលែកពីការសន្សំលុយតាមរយៈទិញដីទុកចំណេញជាប្រយោជន៍ កាន់តែចាប់អារម្មណ៍មកស្ដាប់បទឧទ្ទេសនាមផងដែរ៕