នាព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២១ នាសាលាខណ្ឌដូនចំការមន បានរៀបចំពិធីទទួល អំណោយពីក្រុមហ៊ុនទឹកកកអនាម័យEvaនិងថ្នាំពេទ្យសារ៉ាមួយចំនួន ប្រយោជន៍ប្រើប្រាស់តាមតម្រូវការ។ ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមួយចំនួនរបស់ប៉ុស្តី៍លេខ៥ និង វត្តមានដ៏ខ្ពង់ពីដោយផ្ទាល់ដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងបុគ្គលិកក្រោមឱវាទ។
លោក អាភីឆាត តំណាងក្រុមហ៊ុន Chamatharn Co., Ltd.(EVA Premium Ice) ដែលជាក្រុមហ៊ុនផលិតទឹកកកអនាម័យ EVA បានលើកឡើងថា នេះជាទឹកចិត្តខ្លះចែកជូនខាងសាលាខណ្ឌ ខាងលើដើម្បីបានប្រើប្រាស់តាមសភាពជាក់ស្តែង។ នេះជាការបង្ហាញនូវទឹកចិត្តជួយគ្នា នៃវិបត្តិកូវីដ។ ក្រុមហ៊ុនយើងនៅតែបន្តរួមសុខរួមទុក្ខជាមួយគ្នា ជាពិសេសក្រុមហ៊ុនក៏បានចែករំលែកនូវប្រភេទទឹកកកអនាម័យដ៏ល្អដែលមានការវិចខ្ចប់យ៉ាងប្រណិត ពិសេសមានអនាម័យ និងគុណភាពខ្ពស់ រួមជាមួយនឹងថ្នាំដ៏មានប្រសិទ្ធភាពខ្ពស់ដែលអាចប្រើប្រាស់សម្រាប់កុមារ និងមនុស្សចាស់ឱ្យបានប្រើប្រាស់ ពិសេសដើម្បីសុខភាពពលរដ្ឋយើង។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានលើកឡើងដែរថា នេះជាអំណោយអាចថាច្រើនគួរសម។ រដ្ឋបាលខណ្ឌយើងនឹងចាត់ចែងជូននកងកម្លាំងប្រជាការពារតាមសង្កាត់ និងនៅតាមបណ្ដារសង្កាត់ក្រោមឱវាទខណ្ឌទាំងអស់ឱ្យបានប្រើប្រាស់ដូចៗគ្នា។ ក្រៅពីនេះយើងទទួលបានអំណោយជាថ្នាំពេទ្យដ៏ល្អ សារ៉ា ដែលល្បីនៅកម្ពុជាយូរហើយ។ នេះជាការគិតគូពីសុខភាពប្រជាពលរដ្ឋយ៉ាងសំខាន់មួយ ក្នុងពេលដែលយើងកំពុងតែទប់ទល់នូវជម្ងឺរកូវីដ19 យើងក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនខាងលើដែលបាន ផ្សាភ្ជាប់នូវរូបភាពមនុស្សធម៌ជាមួយសាលាខណ្ឌយើង។