គូស្នេហ៍វ័យចំណាស់អ្នកនាង គង់ សុជាតិ និងជា វិបុល បញ្ចេញស្ទាយ៍ថតរូបម្ដងៗ ក្មេងៗចំហរមាត់

0

ដោយឧត្តម៖ ដោយសារការធុញនិងបរិយាកាស មេរោគកូវីដ១៩ បន្តញាំញី អ្នកនាងគង់ សុជាតិ និង ស្វាមីជា វិបុលឃើញថា សម្បូរស្ទាយថតរូបបង្អួតគេឯងដោយឃើញហើយ សុទ្ឋតែយល់ថាប្លែកកុំអោយធុញថប់។ ពិសេសស្តែងអោយឃើញថា អ្នកនាងសុជាតិពិតជា តារាសម្បូរម៉ូដែលថតរូប គន់មិនចេះណាយបូកទាំងការតុបតែងខ្លួន និងឈុតសម្លៀកបំពាក់។
ពិធីករចាស់វស្សាទាំង២ដួងនេះ កាន់តែចាស់ទុំរៀងខ្លួនហើយរមែងផ្តល់ នូវស្នាមញញឹមដាក់គ្នាទៅវិញទៅមក ពេលនៅក្បែរគ្នា។ អ្នកទាំង២រមែងចេញទៅទីណា២នាក់ហើយ ផុសនូវរូបថតបង្អួតសម្រស់ មើលហើយកាន់តែស្អាតដែលសមជាគូស្នេហ៍ គូជីវិត។ ភាពប្រែប្រួលនេះ ស្តែងអោយឃើញថាក្រោយពេល រងផលប៉ះទង្គិចរឿងអាស្រូវស្នេហ៍ ហើយចរចារត្រូវគ្នាឃើញថាស្នេហាអ្នកទាំង២កាន់តែល្អ ហើយផ្អែមល្ហែមឡើងលើសមុន។
ងាកមកលោកជា វិបុលវិញក្រោយពេលជួបរឿងមក លោកហាក់ភ្លឺភ្នែកហើយងាកមកត្រូវនិងប្រពន្ឋកូនវិញ នឹងបន្តទង្វើណាដែលផ្តល់ភាពកក់ក្តៅអោយប្រពន្ឋ និងកូនក្នុងគ្រួសារ។ លោកបានបន្តភាពស្ងប់ស្ងៀម មិនអើពើឬចេញមុខបកស្រាយ អ្វីឡើងអំឡុងពេលចេញសញ្ញាស្នេហារង្គោះរង្គើនោះ។ពេលនេះក្រោយភ្លៀងមេឃស្រឡះហើយ ដោយគូស្នេហ៍រូបនេះកាន់តែវិវត្តន៍ទៅរកភាពល្អចាក់ទឹក មិនលេច។

LEAVE A REPLY

Please enter your comment!
Please enter your name here