goWave នាំមកជូនលោកអ្នក​ដោយ​ធនាគារ​អអេចប៊ីខេមបូឌា ដើម្បីកែលម្អ​ចំណេះ​ដឹង ​ផ្នែកហិរញ្ញវត្ថុ​​ក្នុងចំណោម​យុវជនខ្មែរ​​ តាមរយៈ​ដំណោះស្រាយ​តាមប្រព័ន្ធ​ឌីជីថល​

0

ភ្នំពេញ​ — ធនាគារ ​អ អេច ប៊ី ខេមបូឌា សូមណែនាំ​កម្មវិធី​goWave by ​RHB – ​ជាប្រព័ន្ធ​មាតិកាកម្ម
វិ​ធី​​​ផ្សព្វ​ផ្សាយ​​​តាមប្រព័ន្ធ​ឌីជីថលគ្រប់ជ្រុងជ្រោយ ​ដែលបានបង្កើត​ឡើង​ដើម្បី​លើកកម្ពស់​បន្ថែមទៀត​នូវចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងចំណោម​យុវជន​កម្ពុជា​ តាមរយៈអត្ថបទខ្លីៗ​ដ៏មាន​អត្ថប្រយោជន៍ វីដេអូ​ខាប់ស៊ុល ហើយ​ឧបរកណ៍​​ហិរញ្ញវត្ថុ​​ទៀតសោត​ មានការ​រីក​សាយភាយ​ទៅក្នុងបណ្តុំព័ត៌មានឌីជីថ​ល​ ដូចជា​តាមរយៈ​គេហទំព័ររបស់ខ្លួន​ ក៏ដូច​ជា​តាម​​ប្រព័ន្ធកម្មវិធី​បណ្តាញសង្គម​ផ្សេងៗ​​ផងដែរ​។​ ​​​
“កម្មវិធីgoWaveby RHB ធ្វើការ​ណែនាំ សម្របសម្រួល​ និង​ផ្តល់​​អំណាច​ដល់​យុវជន​កម្ពុជា​ឆ្ពោះទៅរក​​ការសម្រេច​បាន​​គោល​ដៅ​ហិរញ្ញវត្ថុ​របស់ពួកគេ​។ គំនិត​ផ្តួចផ្តើមនេះកំពុងត្រូវបាន​រៀប​ចំឡើង​ជា​​បីដំណាក់កាល​​ – ចាប់ផ្តើមជាមួយនឹង​គេហទំព័រ​កម្មវិធី​ goWave by RHB។ បន្ទាប់មកនឹង​មាន​​កម្មវិធី​ goWave Lite Mobile App ដែលផ្តល់នូវ​​ការរួម​បញ្ចូល​ប្រព័ន្ធ​ធនាគារ​ដែលបាន​កែ​លម្អ​ ហើយ​នៅទីបំផុត មាន​​ការ​ផ្តល់ជូន​ផលិតផល​ធនាគារមួយ​ឈុត​ពេញ​ ដោយ​​បំពេញ​​ទាំងស្រុង​នូវ​សេវាកម្ម​គ្រប់ជ្រុង​​ជ្រោយ​​របស់​​យើង​ដែល​​ផ្តល់ជូនសម្រាប់​ប្រជាជន​កម្ពុជា​វ័យ​ក្មេង”​​ នេះ​បើតាមការលើកឡើង​របស់លោក​ Wong Kee Poh នាយក​ប្រតិបត្តិ​​/អគ្គនាយក​របស់​ធនាគារ​ អ អេច ប៊ី ខេមបូឌា ។​

ក្នុងមុខងារ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​គ្រប់​យ៉ាងក្នុងប្រព័ន្ធតែ​មួយ​​ កម្មវិធី​ goWave by RHB អនុញ្ញាត​ឲ្យ​អ្នក​​ប្រើប្រាស់​​មានទំនាក់ទំនង​ជាមួយ​​កម្មវិធី chatbot ស្វ័យប្រវត្តិ​ ​តាមរយៈបណ្តាញសង្គមហ្វេសប៊ុក​ ដោយផ្តល់​ឲ្យពួកគេ​នូវ​​​ព័ត៌មាន​ថ្មីៗបំផុត​នៅលើ​ គេហទំព័រ បណ្តាញ​សង្គមឌីជីថល​ និង​ការណែនាំ​អំពីអំណាន​ដែល​ពាក់​ព័ន្ធ​។ លើសពីនោះទៅ​ទៀត​ សិក្ខាសាលា​តាមប្រព័ន្ធអ៊ីនធឺណិត​​ ក៏​អាច​ត្រូវបានរៀបចំ​​ធ្វើឡើង​ដោយអ្នកដឹកនាំ​គោលគំនិតគន្លឹះ​ក្នុង​បណ្តាញសង្គម​ ដើម្បីពិភាក្សា​អំពី​ប្រធានបទ​ហិរញ្ញវត្ថុ​ដ៏គួរឲ្យចាប់អារម្មណ៍​និងមានប្រយោជន៍​​។​​

លោកWong បានបន្ថែមថា​ “គំនិតផ្តួចផ្តើមនេះ​លើកឡើង​អំពីទស្សនៈ​យល់ឃើញ​រយៈពេលវែង​ឆ្ពោះ​ទៅ​រក​ការរៀប​ចំ​យុវជន​ជំនាន់ថ្មី​ ដោយផ្តល់​ឲ្យពួកគេ​នូវ​ការអប់រំ​ មធ្យោបាយ​ និង​ដំណោះស្រាយ​ដែល​ចាំបាច់​ដើម្បី​ឲ្យពួកគេ​ធ្វើការ​សម្រេច​​ចិត្ត​ផ្នែកហិរញ្ញវត្ថុ នៅក្នុង​ជីវិត​មនុស្សពេញវ័យ​របស់ពួកគេ​”។

ក្នុង​ចំណោម​លក្ខណៈពិសេស​និង​ប្រធាន​បទជាច្រើន​ដែលមាន​ផ្តល់ជូន​តាមរយៈកម្មវិធី​​ goWave by RHB រួមមាន៖ ហិរញ្ញវត្ថុ​ (Finance 101) ការសន្សំ​និង​ថវិកា (Save and Budget) បែបផែន​ជីវិត​រស់នៅ (Lifestyle) កម្ចី (Borrow) ​ការវិនិយោគ (Invest) ក៏ដូចជា​មធ្យោបាយ​នានា​ដើម្បី​ជួយអ្នក​នៅក្នុង​ការរៀបចំ​ផែនការ​ហិរញ្ញវត្ថុ​របស់អ្នក​។

តាមរយៈការ​បើកសម្ពោធក្នុង​កម្មវិធីបណ្តាញសារ​​ព័ត៌មានសង្គម​តាមអ៊ីនធឺណិតពិសេស​តែ​មួយគ្មានពីរ កម្មវិធី​ goWave by RHB គឺជា​ប្រព័ន្ធកម្មវិធី​សហគមន៍​ឌីជីថល​ដែល​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ធនាគារ​ អ អេច ប៊ី ខេមបូឌា នៅក្នុង​ការជំរុញ​កិច្ចខិតខំប្រឹងប្រែង​នៅក្នុង​ផ្នែកឌីជីថលនីយកម្ម​ ក្នុងក្របខណ្ឌ​វិស័យឧស្សាហកម្ម​ហិរញ្ញវត្ថុ​​នៅក្នុង​ប្រទេស​។​
http://www.gowave.rhbgroup.com.kh
Khmer ” កម្មវីធីនេះត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ២ខែមិថុនា អ្នកចូលរួមទាំងអស់ស្ថិតក្នុងការទទួលខុសត្រូវដេាយការពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា។

https://www.facebook.com/goWavebyRHB

LEAVE A REPLY

Please enter your comment!
Please enter your name here