អ្នកនាង ស្រីអូន និងគ្រួសារសម្រស់ធម្មជាតិ បង្ហាញទឹកចិត្តគាំទ្រ និងឈឺឆ្អាល បេក្ខនារីតំណាងជាតិកម្ពុជា រ៉េត សារីតា ដល់ម្លឹង!

0

អត្ថបទ៖ Neath

ការប្រកួត Miss universe ជាផ្លូវការនឹងធ្វើឡើងនៅក្នុងថ្ងៃស្អែកនេះលើទឹកដីរដ្ឋ Florida សហរដ្ឋអាមេរិក ក្រឡេកមកមើលប្រជាជនខ្មែរដែលគាំទ្រវិស័យបវរកញ្ញាក៏ទន្ទឹងរង់ចាំយ៉ាងផ្សារភ្នែក អន្ទះសារចង់ឃើញបេក្ខភាពបវរកញ្ញាតំណាងប្រទេសកម្ពុជាយើងឡើងបញ្ចេញសម្ថភាពលើឆាកអន្តរជាតិ។ ចំណែករាជនីចិត្តធម៌អ្នកនាង ស្រីអូន ឯណេះវិញក៏មិនបិទភ្នែកដែរក្នុងការជួយគាំទ្របោះឆ្នោតឱ្យបេក្ខនារីយើងដើម្បីឈ្ពោះទៅកាន់វគ្គ Top21 ដោយបានចំណាយប្រាក់អស់យ៉ាងសន្ធឹកនៅក្នុងការ Vote តាមប្រព័ន្ធApp ផ្លូវការរបស់កម្មវិធី។

ចំណាយថវិការផ្ទាល់ខ្លួនមិនអស់ចិត្ត អ្នកនាងក៏បានកៀរគរក្រុមគ្រួសារសម្រស់ធម្មជាតិជាច្រើនរួមគ្នាម្នាក់បន្តិចៗដើម្បីចូលរួមបោះឆ្នោតឱ្យបវរកញ្ញាយើងកាន់តែច្រើនដែលសរុបជាទឹកប្រាក់ប្រមាណ 3ម៉ឺនជាងដុល្លាអាមេរិក ជាកម្លាំងចលករជម្រុញឱ្យកញ្ញា រ៉េត សារីតា កាន់តែមានពិន្ទុខ្ពស់ឈានដល់វគ្គពិសេស។ យោងតាមការបង្ហោះនៅលើហ្វេកប៊ុកផ្លូវការរបស់អ្នកនាង នួន ស៊ុន្ទរី ហៅស្រីអូន បានសរសេរថា « 32318 សំលេង សរុបជាទឹកប្រាក់ 6,041$
ជាការបោះឆ្នោតជូន សារីតា បវរកញ្ញាចក្រវាទ របស់គ្រួសារសម្រស់ធម្មជាតិ??
ទាំងនេះគឺជាការបង្ហាញអោយឃេីញពីភាពសាមគ្គីរបស់បងប្អូនខ្មែរក្នុងការលេីកស្ទួយមុខមាត់បវរកញ្ញាយេីងលេីឆាកអន្តរជាតិ
ការបោះឆ្នោតនៅតែបន្ដដដែលបងប្អូន?? តោះយេីងចូលរួមបោះឆ្នោតនិង Like share ជូន #សារីតា ?????? »

ប្រជាជនកម្ពុជា និងអ្នកនាងស្រីអូន ព្រមទាំងក្រុមគ្រួសារសម្រស់ធម្មជាតិ មានការរំពឹងខ្ពស់ចំពោះកញ្ញា រ៉េត សារីតា និងជឿជាក់ថាកញ្ញាអាចយកបានជ័យជំនះ ហើយអ្នកនាងក៏ជូនពរឱ្យបវរកញ្ញាខ្មែរយើងទទួលបានជោគជ័យក្នុងការប្រកួតផងដែរ ។ គួរបញ្ជាក់ផងដែរថាអ្នកនាង ស្រីអូន មិនត្រឹមតែជាសប្បុរសជនដែលល្បីល្បាញក្នុងការធ្វើមនុស្សធម៌នោះទេ តែអ្នកនាងក៏ជាបុគ្គលមួយរូបដែលស្រឡាញ់គាំទ្រវិស័យសិល្បៈ និងតែងឈឺឆ្អាលសុខទុក្ខអ្នកសិល្បៈជារឿយៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here