តារាចម្រៀងលោក វណ្ណា ស័ក្ក បញ្ជាក់ច្បាស់ថាម្ដាយខ្លួនកើតរោគឆ្លងកូវីដ19

0

អត្ថបទ៖ Neath

តារាសម្ដែង និងជាតារាកំប្លែងលោកយាយ ណយ សំណាង ត្រូវបានទទួលដំណឹងថា កំពុងកើតរោគឆ្លងកូវីដ19 នេះបើតាមការបញ្ជាក់និងផ្ដល់ព័ត៌មាន ពីកូនប្រុសរបស់អ្នកស្រីដែលជាតារាចម្រៀងលោក វណ្ណា ស័ក្ក ។ ជារឿងមួយដ៏គួរឱ្យសោកស្ដាយខណៈវ័យរបស់លោកយាយកាន់តែចាស់ ពិបាកនឹងសម្របតាមប្រតិកម្មនៃជម្ងឺ បានត្រឹមតែជូនពរឱ្យលោកយាយឆាប់ជាសះស្បើយ និងឆ្លងផុតទុក្ខលំបាកមួយនេះផងចុះ។

យោងតាមការបង្ហោះរបស់លោក ហេង ឡុង នៅរសៀល ថ្ងៃទី 15 ខែ ឧសភា ឆ្នាំ 2021 ថ្មីៗនេះលោកបានសរសេរថា « តាមការបញ្ជាក់របស់តារាចម្រៀង វណ្ណា សក្ត័
ត្រូវជាកូនប្រុសរបស់លោកយាយ ណយ សំណាង
បានបញ្ជាក់ថា លោកយាយបានឆ្លងជំងឺកូវីដ19!
សូមទេវតាតាមជួយថែរក្សាលោកយាយឲ្យឆាប់ជាសះស្បើយ??»។


នេះជាសារដាស់តឿនដល់ប្រជាជនយើងដែលកំពុងភ្លេចខ្លួន មិនការពារ ក្រឡេកមកមើលសព្វថ្ងៃនេះ ជម្ងឺកូវីដ19កាន់តែរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាតួរលេខនៃការព្យាបាលជាសះស្បើយរបស់អ្នកជម្ងឺមួយចំនួនទទទួលបានជោគជ័យ ប៉ុន្តែកុំភ្លេថែរក្សានូវគោលការណ៍អនាម័យ 3កុំ3ការពារ ដែលចេញដោយរាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការឆ្លងមេរោគនេះ។



LEAVE A REPLY

Please enter your comment!
Please enter your name here