រ៉េត សារីតា បវរកញ្ញាទី1 ដែលឆក់បានការគាំទ្រជាសាច់ប្រាក់តាមរយៈការ Vote ដើម្បីក្ដោបឱកាសចូលជុំ Top21

0

អត្ថបទ៖ Neath

ការប្រកួត Miss Universe ដែលនឹងត្រូវប្រារព្ធធ្វើឡើងជាផ្លូវការមិនប៉ុន្មានថ្ងៃទៀតនេះក្រឡេកមកមើលបវរកញ្ញាទាំង 69 ប្រទេសក៏បានត្រៀមខ្លួនរួចរាល់ ក្នុងនោះ រ៉េត សារីតា ដែលជាបវរកញ្ញាតំណាងឱ្យកម្ពុជាយើងក៏ហាក់មានភាពស្វាហាប់ ជឿជាក់ និងមានទំនុកចិត្តតាមរយៈការបង្ហាញខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីមានបេក្ខភាពមកពីបណ្ដារប្រទេសផ្សេងៗដែលមានរូបសម្រស់និងសម្ថភាពអាចថាការប្រកួតលើកនេះគឺមិនធម្មតា ក្នុងនោះការបោះឆ្នោតជូនបវរកញ្ញាទៀតសោតគឺតម្រូវឱ្យធ្វើការ Vote តាម App Miss Universes ជាផ្លូវការ ដែលជាសញ្ញាមួយពិបាកដល់អ្នកគាំទ្របវរកញ្ញាយើងមួយចំនួនក្នុងការធ្វើ ឬមានសង្ឃឹមតិចនឹងទទួលសម្លេងឆ្នោតដើម្បីចូលដល់វគ្គ Top21។

ផ្ទុយមកវិញថ្វីត្បិតតែការបោះឆ្នោតមានភាពស្មុគស្មាញដែលតម្រូវឱ្យមានការបង់ប្រាក់ក្នុងលក្ខខណ្ឌពិសេសនោះ ប៉ុន្តែក្រឡេកមកមើលអ្នកគាំទ្របវរកញ្ញាយើងវិញក៏មិនបន្ធូរដៃនោះឡើយ បណ្ដារហ្វេនៗខ្មែរស្រាក់ដៃគ្នាយ៉ាងសកម្មរួមគ្នាចែករំលែកម្នាក់បន្តិចៗ ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ អ្នកមានមុខមាត់ល្បីៗក៏គេឃើញចំណាយថវិការមិនចេះតិចនោះដែរដើម្បីជាកម្លាំងចលករជួយជម្រុញឱ្យទទួលបានសម្លេងគាំទ្រច្រើន ក្នុងនោះគេឃើញមាន អ្នកនាង ស្រីអូនសម្រស់ធម្មជាតិ, អ្នកស្រី ទ្រី ដាណា, អ្នកនាង ខាត់ សុឃីម, កញ្ញា មាស សុខសោភា, អ្នកនាង ពេជ្រ សោភា, លោក ប៉ែនចំរ៉ុង, លោក ណុប បាយ៉ារិទ្ធិ និងតារប្រុសស្រីជាច្រើន បង្ហាញពីទឹកចិត្តគាំទ្រខ្មែរជួយខ្មែរយ៉ាងមោះមុតនិងមានឆន្ទៈ មិនធ្វើឱ្យបវរកញ្ញាតំណាងកម្ពុជាយើងអស់សង្ឃឹមនោះទេ។

ស្រីតូចមាឌល្អិតរូបនេះកំពុងធ្វើឱ្យអ្នកគាំទ្រពុះកញ្ជ្រោលចង់ឃើញនាងមានគំនិតបែបណាដែលនឹងចង់បង្ហាញឱ្យអន្តរជាតិបានដឹងពីកម្ពុជានិងចង់ឱ្យនាងបានបញ្ចេញសម្ថភាពពិតប្រាកដក្នុងការចាប់កាន់ក្បាលមេក្រូក្នុងវគ្គឆ្លើយសំណួរពិសេស ម្លោះហើយទើបម្នាក់ៗសុទ្ធសឹងតែចំណាយថវិការផ្ទាល់ខ្លួនដើម្បីបោះឆ្នោតជម្រុញឱ្យ សារីតា បានចូលជុំ 21នាក់ដោយមិនចង់ឱ្យនាងបាត់បង់ឱកាសនេះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here