ឆ័យលី ដាឡែន ទម្លាយទំនាក់ទំនងជាមួយនឹងបុរសសង្ហារដែលជាតារាចម្រៀងវ័យក្មេងម្នាក់រស់នៅប្រទេសជប៉ុន

0

ដោយឧត្តម៖

មានការបង្ហាញនូវ អារម្មណ៍ភ្ញាក់ផ្អើល ដែលតារាប្រុសកូនខ្មែរ រស់នៅប្រទេសជប៉ុនស្រាប់តែធ្លាយដំណឹងថា មានទំនាក់ទំនងមិនធម្មតាជាមួយ ឆ័យលី ដាឡែន មេម៉ាយចាយរាង។ តារាប្រុសរូបនោះ បានឃ្លាតពី ដាឡែនយូរឆ្នាំ ប៉ុន្តែផ្សារភ្ជាប់នៅទំនាក់ទំនងគ្នា។បញ្ហាបែបនេះ កើតចេញជាចម្ងល់មួយ ដែលអ្នកណាៗសួរនាំបែបណាវិញ រវាងតួអង្គទាំង២។
កម្លោះតារាចម្រៀងសាច់ស រូបសង្ហានោះត្រូវបានទម្លាយអោយ ដឹងថា មានឈ្មោះ ស្កាយ ពិសិដ្ឋ ធ្លាប់ធ្វើជាអ្នកចម្រៀង នៅក្នុងស្រុក។ លោកបានបន្តរកការងារធ្វើនៅប្រទេសជប៉ុន រហូតទម្លាក់អាជីព ជាអ្នកចម្រៀងនៅក្នុងស្រុកចោលទាំងនៅស្រឡាញ់។ ស្កាយ ពិសិដ្ឋ ធ្លាប់ជាដៃគូចម្រៀង ក្នុងក្រុមតន្ត្រី «តារារដ្ឋ» របស់ប៉ា ឆ័យលី ដាឡែន ហើយរមែងច្រៀងជាដៃគូជាមួយដាឡែន ទើបស្និតស្នាលគ្នា។
ដាឡែនបានឯកភាពរឿងនេះ ដោយនាងបានលើកឡើងថា យើងទាំង២នាក់រាប់អានគ្នា ពិសិដ្ឋគោរពស្រឡាញ់ប៉ា និងសាច់ញាតិនាង។ បើទោះជាមាន ការងារធ្វើនៅប្រទេសជប៉ុនបែបណាក៏ពិសិដ្ឋ នៅតែឆ្លៀតច្រៀង តាមកម្មវិធីផ្សេងៗ មិនចង់បាត់ឈ្មោះ។ ហើយក៏ក្លាយជាបងប្អូនធម៌ និងគ្នា ពិសិដ្ឋ ចូលចិត្តច្រៀងណាស់ ទើបរមែងខំផលិតចម្រៀង ដាក់លើបណ្តាញសង្គមឬ យូធូបជាហូរហែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here