ដល់អាមេរិកមិនបានប៉ុន្មានផង សុគន្ធ នីសា​​ ឮដំណឹងត្រៀមវិលមកស្រុកខ្មែរវិញ​

0

មានការចម្លែកតែម្តង នៅពេលគេដឹងថា នីសា បានប្រាប់ថាខ្លួននឹងមកកម្ពុជា ទាំងកំពុងនៅលើទឹកដីជឿនលឿន។ គ្រប់គ្នាមិនគិតនោះទេថា សុគន្ឋ នីសា ឆាប់មកវិញ ព្រោះម្នាក់ៗគិតពេលវេលា ចាកចេញទៅក្រៅស្រុុកមួយជើងនេះយូរ អង្វែងពិសេសផែនការពពោះយកកូន។ យ៉ាងណាហ្វេនៗ ត្រេកអរ បានជួបតារាក្នុងដួងចិត្តឡើងវិញ។
សុគន្ធ នីសា បានប្រកាសថា នាងនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ​ នៅក្នុងអំឡុងពេលដ៏ខ្លីខាងមុខនេះ​ ក្រោយពីនាងបានចាកចេញទៅរសនៅអាមេរិកក្នុងរយះពេលខ្លី។ នាងបានចាកចេញពីប្រទេសកម្ពុជា ជាមួយស្វាមីរបស់នាងឆ្ពោះទៅកាន់សហរដ្ឋអាមេរិក កាលពីអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​។ ការចាកចេញនោះនាពេលនេះបានធ្វើមហាជន ជាពិសេសប្រិយមិត្តគាំទ្ររបស់នាងសម្តែងការភ្ញាក់ផ្អើលក្នុងពេលដែលស្ងាត់ៗនាងចេញទៅរស់នៅអាមេរិក ដោយភ្លាមៗបែបនេះ។ មហាជនមួយចំនួនបានធ្វើការសន្និដ្ឋានថា នាងអាចនឹងរស់នៅអាមេរិកជាមួុយស្វាមី ដោយមិនវិលត្រឡប់មកស្រុកកំណើតវិញឡើយ។
សុគន្ធ នីសា មិនបានបញ្ជាក់មូលហេតុជាក់លាក់ណាមួយពីការចាកចេញរបស់នាងទៅកាន់សហរដ្ឋអាមរិកនាពេលនេះឡើយ។
តារារូបនេះត្រឹមបញ្ជាក់ហេតុផលដោយខ្លីថា នាងចាកចេញទៅកាន់សហរដ្ឋអាមរិកនាពេលនេះគឺដោយសារការងារចាំបាច់ផ្ទាល់ខ្លួននៅក្នុងរង្វង់គ្រួសារនាងប៉ុណ្ណោះ។
ហេតុផលមួយនេះមិនបានធ្វើអោយ សុគន្ធ​ នីសា បន្តការរស់នៅអាមេរិកជារៀងរហូតឡើយ ពោលនាងនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ​​ ជាមួយនឹងការបន្តអាជីពសិល្បះរបស់នាងដដែល។ នីសា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់នាងថា​​​ ជំរាបសួ​ ពុកម៉ែបងប្អូន​ ខ្ញុំមានការនឹករលឹកស្រុកខ្មែរណាស់​ មិនយូទេខ្ញុំនឹងវិលត្រឡប់ទៅវិញ​ នឹកម៉ាក់​ នឹង​ បងប្អូនក្មួយៗខ្ញុំ​ នឹកហ្វេនៗ​ នឹកការងារ​ នឹកផ្ទះ​ នឹកកូនៗនឹកផ្លូវគ្រប់កន្លែងដែលធ្លាប់បេីកឡានខ្លួនឯងទៅគ្រប់កន្លែងដែលខ្លួនឯងចង់ទៅ​។

LEAVE A REPLY

Please enter your comment!
Please enter your name here