រ៉េត សារីតា ទម្លាយផ្នែកខ្លះដែលធ្វើឱ្យផ្លាស់ប្ដូរឈុតតំណាងជាតិ

0

ដោយឧត្តម៖ នាចុងខែមេសា ឆ្នាំ២០២១នេះ ម្ចាស់មកុដបវរកញ្ញាចក្រវាឡកម្ពុជា២០២០ រ៉េត សារីតា នឹងចេញដំណើរពីកម្ពុជា ឆ្ពោះទៅសហរដ្ឋ អាមេរិក ដើម្បីចូលរួមប្រកួតMiss Universe លក្ខណៈអន្តរជាតិលើកទី៦៩។ កញ្ញា ជាក្តីសង្ឃឹមនាំអោយ កម្ពុជាទាក់ទាញ ក្រោយពេលមើលឃើញ ពីសមត្ថភាពនិងទេពកោសល្យដែលនាង មានពេញខ្លួន។
សារីតា បានអោយមហាជនដឹងមុននេះថា ឈុតតំណាងជាតិ ដែលនាងជ្រើសរើសជាមួយក្រុមការងារ គឺឈុត«ល្ខោនតុក្កតា» ។ ក្រោយមក ក៏មានការសម្រេចប្រជុំផ្លាស់ប្តូរ យកឈុតទេពរួបរួម ដែលជាឈុតជាប់លេខ១ក្នុង ឈុតប្រឡងតំណាងជាតិ ក្នុងស្រុកទៅ បរទេសវិញ។ ឯឈុតដែលរើសចុងក្រោយនេះក៏មានការទាក់ទាញ មិនអន់ឡើយបើពិនិត្យលើអត្ថន័យ។
សារីតា បានអោយដឹងថា ឈុត ល្ខោនតុក្កតា រៀបចំអត់ទាន់នៅដេរបំពេញ តាមផ្នែកខ្លះ។ហើយឈុតនេះធ្វើឡើងនៅឯខេត្តសៀមរាប ដែលបរិយាកាសពេលនេះ គឺពិបាកដឹកឬ ទៅមក។ម្យ៉ាងខាងក្រុមហ៊ុនបវរកញ្ញា នៅអាមេរិកគេអោយយើង ប្រញាប់រៀបចំផ្ញើឯកសារស្តីពី ឈុតតំណាងជាតិប្រញាប់ក៏សម្រេចប្តូរ។នាង យល់ថាឈុតល្ខោនតុក្កតា ស្អាតទាក់ទាញដែរហើយ ឈុតនេះក៏នឹងអោយបេក្ខនារីផ្សេងទៀត យកទៅប្រកួតកម្មវិធីផ្សេង។ចំពោះឈុត ទេបរួបរួម ក៏មានលក្ខណៈពិសេស ទាក់ចិត្ត និងអត្ថន័យល្អ ទើបនាងក៏ពេញចិត្តការជ្រើសរើសនេះដែរ។