សុគន្ធ និសា សះស្បើយកូវីដភ្លាម ដឹកដៃស្វាមី ហោះទៅអាមេរិកភ្លែត

0

ដោយឧត្តម៖

តារាចម្រៀង លំដាប់កំពូល សុគន្ឋ និសា បានចាកចេញទៅ អាមេរិកទឹកដីដ៍ជឿនលឿន ជាមួយស្វាមីកាលពី មុននេះ។ ពេលនេះអ្នកនាង បានដល់សហរដ្ឋអាមេរិកហើយ ក្នុងរដ្ឋប៊ូស្តុន ដោយហ្វេនៗនៅតែនឹកនា។ ការចាកចេញទៅអាមេរិកនេះ អាចជាការលម្ហែកាយចិត្ត ផងនិងបំបាត់ភាពនឿយហត់ផង ដោយសារតែអ្នកនាងទើបរងនូវជំងឺកូវីដ១៩។
សុគន្ឋ និសា បានបង្ហើបប្រាប់ខ្លះហើយថា នាងបែកមួយរយៈតែបេះដូងចិត្តកាយនៅទីនេះ(កម្ពុជា) ដដែលមិនចោល។ ជាមួយគ្នានេះ អ្នកនាងពេលបានដល់ដីអាមេរិកបានបង្ហោះពាក្យពេចន៍ថា «-​ខ្ញុំបានមកដល់​ Boston ថ្ងៃទី​ 16​,04,2021​
មានការចាំបាច់ត្រូវតែមក​ ពេលរួចរាល់ការងារប្រចាំគ្រួសារហេីយខ្ញុំនឹងត្រឡប់ទៅប្រទេសយេីងវិញ​?❤️️ ជិត​ 10ឆ្នាំហេីយដែលមិនបានមក៕​ (​ អ្វីៗប្រគល់អោយតំណេីរ​ ខ្ញុំអស់ភារះកិច្ច☺ )??❤️️»
បើតាមផែនការ និសា ត្រូវទៅនៅអាមេរិក តាំងពីពេលរៀបការភ្លាមៗ។ ប៉ុន្តែកត្តាហ្វេនគាំទ្រនៅតែ ស្រឡាញ់ការសម្តែងអោយតម្លៃ ទើបអ្នកនាងពន្យាពេលមួយឆ្នាំហើយមួយឆ្នាំទៀត។ អ្នកនាងក៏អាចយកបុត្រឆាប់ៗនេះ ពេលដល់អាមេរិកខណៈវ័យក៏ច្រើន។
លោកណុប បាយ៉ារិទ្ឋ បានបង្ហោះសារថា«ជូនពរប្អូនស្រីសម្លាញ់ Sokun Nisa ក្នុងការធ្វើដំណើរទៅសហរដ្ឋអេមារិកជាមួយនិងស្វាមុី សូមជូនពរអោយប្អូនស្រី ជួបតែសេចក្តីសុខ សំណាងល្អ និង ជៀសផុតពីហានិភ័យផងទាំងពួង សូមអោយប្អូនស្រីជួបតែសំណាងល្អគ្រប់ពេលវេលា ។ នឹកពីចម្ងាយ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here