មានការស្លុតចិត្តយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថា លោក ម៉ៅ អាយុទ្ធ ដែលជាផលិតកររឿង “នេសាទក្រពើ” និង រឿង “ឃុនហ្លួងព្រះស្ដេចកន” ស្រាប់តែមានដំណឹងថា បានទទួលមរណភាពហើយ កាលពីល្ងាចថ្ងៃទី ១៥ មេសា ឆ្នាំ២០២ មុននេះ។ មរណភាពនេះ បានកើតឡើងបន្ទាប់ពីលោកត្រូវបានប្រកាសថា បានឆ្លងជម្ងឺកូវីត១៩ និង ត្រូវបានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សុី។
លោក សុខ រ៉ាស៊ី ដែលជាពិធីករហង្សមាស បានសរសេរបង្ហោះថា”អ៊ុំមិនគួរដាច់ចិត្តទៅចោលក្មួយទេ! នៅសល់សាច់រឿងប្រវត្តសាស្រ្តមួយដ៏សំខាន់មួយទៀត ត្រូវការអ៊ុំ មកផលិត មិនគួរអ៊ុំទៅដោយស្ងប់ស្ងាត់អញ្ចឹងទេ! សូមវិញ្ញាណក្ខ័ន្ធ លោកអ៊ុំ បានទៅសុគតិភព!”។ ដំណឹងនេះក៏ធ្វើអោយសោកសង្រេង ក្នុងស្រទាប់អ្នកសិល្បៈផងដែរ នៅក្នុងពេលនេះ៕