ទ្រង់ សិរីវុឌ្ឍ ប្រកាសកាន់ទុក្ខអ្នកម្នាងទាំងពីរ គួរអោយភ្ញាក់ផ្អើល

0

សង្វេកចិត្ត ក្នុងពេលតែមួយ ទ្រង់សិរីវុឌ្ឍ បាត់បង់អ្នកម្នាងដល់ទៅ២

យោងតាមការបង្ហោះរបស់ ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ្ឍ បានអោយដឹងថា នៅក្នុងពេលនេះ ទ្រង់បានបាត់បង់ភរិយា ឬ អ្នកម្នាងជាទីស្រលាញ់ដល់ទី២អង្គព្រមគ្នាតែម្ដង ដោយមួយអ្នកម្នាងមួយអង្គ គឺទើបតែទទួលមរណភាព ហើយអ្នកម្នាង ដែលទ្រង់ធ្លាប់រួមរស់សព្វថ្ងៃ និង តែបណ្ដើរយ៉ាងត្រសងចូលក្នុងសិល្បៈ គឺបានបែកបាក់គ្នា ដែលនេះក៏ចាត់ទុកថាគឺជារឿងគួរអោយសង្វេគផងដែរចំពោះទ្រង់ ដែលត្រូវមកឆ្លងនឹងជីវិតជូរចត់នៅក្នុងពេលនេះ។ ទ្រង់ សិរីវុឌ្ឍ បានបញជាក់ថា ទ្រង់ និង អ្នកម្នាងដើម គឺ អ្នកម្នាង អ៊ុន ពិដោរ បានចែកផ្លូវគ្នា ជាយូរមកហើ យតែនៅតែរាប់អានគ្នា ទើបពេលអ្នកម្នាងមានជម្ងឺប្រចាំកាយហើយទទួលមរណភាព គឺទ្រង់ទៅចូលរួម។ ដោយឡែកសម្រាប់ទ្រង់ និង អ្នកម្នាង មាស មរកត គឺបានប្រេះឆាគ្នាមួយរយៈមកហើយ ដោយលោកចាត់ទុកថា ការព្រាត់រស់នៅក្នុងពេលនេះ គឺជាការឈឹចាប់ធ្ងន់ធ្ងរមួយ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងមូលហេតុមិនត្រូវបានទម្លាយនោះទេ ដោយគ្រាន់តែទ្រង់ធ្លាប់បានបញ្ជាក់ថា អ្នកនាង មាស មរកត និង ទ្រង់បែកគ្នាហើយ ហើយក៏មិនដឹងថាតើជាការព្រាត់រស់រហូត ឬ យ៉ាងណានោះទេ។ លោកបានបង្ហោះពីការកាន់ទុក្ខ នៃការព្រាត់ប្រាស់ដ៏ឈឺចាប់នេះផង៕