ចូលរួមរំលែកមរណៈទុក្ខឪពុក វ៉ាង ស្រីណូ លាចាកលោកហើយ

0

តាមការបង្ហោះរបស់ កញ្ញា ទឹម រដ្ឋា បានអោយដឹងថា ប៉ារបស់តារាសម្តែង វ៉ាង ស្រីណូ ទទួលមរណៈភាពកាលពីម្សិលមិញថ្ងៃទី១ មេសា ឆ្នាំ២០២១ វេលាព្រឹក។ រដ្ឋាបានអំពាវនាវអោយ មិត្តសិល្បករជ្រាបដំណឹង ចូលរួមរំលែកទុក្ខទាំងអស់គ្នា។
យ៉ាងណាមិញ នៅលើផេករបស់វ៉ាង ស្រីណូបាន សរសេរបង្ហោះថា « សូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់? អោយបានដឹងថាពេលនេះ នាងខ្ញុំ វ៉ាង ស្រីណូ នឹងគ្រុមគ្រួសារកំពុងតែជួបទុក្ខធ្ងន់ គឺលោកប៉ាជាទីស្រលាញ់របស់ពួកខ្ញុំ លោកបានចែកឋានហើយ។ ម្សិលមិញ ( ម៉ោង 9:55នាទី )
_លោកប៉ា មនុស្សល្អរបស់កូនៗ សូមប៉ាទៅកាន់សុគតិភព។
_កូនស្រលាញ់ប៉ា ប៉ាគឺជាវិរបុរសនៅក្នុងបេះដូងកូន ជារៀងរហូត»៕
យ៉ាងណាយើងសូមចូលរួម សោកស្តាយ ចំពោះតារាសម្តែង វ៉ាង ស្រីណូ ហើយមានតែការកាត់ចិត្ត និងរំពឹងថា សិល្បករទាំងអស់ធ្លាប់រាប់អាន នាងពិតជាចូលរួមរំលែកទុក្ខទាំងអស់គ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here