គាន់តែបារម្ភ កំពុងមានជម្ងឺប្រចាំកាយ ឌីជេ ក្ដិប ឆ្លងកូវីដបន្ថែមទៀត

0

ស្ថិតក្នុងសភាពល្ហិតល្ហៃ នៃអាការៈជំងឺធ្វើអោយឌីជេក្តិប លំបាកមួយជាន់ហើយ។ ប៉ុន្តែអ្វីដែលជាភាពស្រងេះស្រងោច ឌីជេធ្លាប់ល្បីឈ្មោះរូបនេះ កំពុងផ្ទុកនូវជំងឺកូវីដ១៩ ដែលជាប្រភេទ ជំងឺកាចសាហាវហើយ មានឱកាសអុកឡុកគ្រឿងក្នុងមនុស្ស យ៉ាងលឿន កាលណាអ្នកឈឺមានជំងឺស្រាប់។ទៀតនោះ។
យោងតាមការ បង្ហោះរបស់នាយកណ្តុរ តារាកំប្លែង បានបង្ហោះសារថា « ស៊ូៗប្អូន dj ក្តិប កំពុងតែមានជំងីប្រចំាកាយផង មកឆ្លងកូវីតទៀតលោកព្រះអើយ កុំបាក់ទឹកចិត្តអោយសោះ អ្នកស្រលាញ់ចូលចិត្តគាត់ជួយជូនពរម្នាក់១មក អោយរូចផុតពីសង្គ្រាមសុីសួតដ៏កាចសាហាវនេះ !»៕ ក្នុងពេលដែលបានផុស នូវអាការៈឌីជេក្តិប ធ្វើអោយអ្នកស្គាល់លោកមានការព្រួយបារម្មណ៍បំផុត។ មូលហេតុជំងឺ កូវីដបើមានអ្នកឈឺស្រាប់ នឹងមិនមានកម្លាំងទប់ទល់ហើយ វាលលុកផ្នែកសួតខ្លាំងជាងគេ។
យ៉ាងណាមិច មានការរំពឹងលើ ក្រុមគ្រូពេទ្យជំនាញដើម្បីស្រោចស្រង់ អាយុជីវិតឌីជេក្តិបផងចុះ។ ដូចនេះ សម្រាប់បងប្អូនទូទៅគួរ រក្សាអនាម័យ ត្រូវរក្សាគម្លាត មិនត្រូវដើរចេញទៅណា បើមិនមានការចាំបាច់អ្វីនោះ។ ពិសេសត្រូវ ស្តាប់តាមការណែនាំពី ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលជាប្រចាំ។