ទីបំផុត លីវ ជីលី ទទួលបានពានរង្វាន់ « Grand Pageant’s Choice Award » តែម្នាក់ឯងក្មុងចំណោម 63 ប្រទេស

0

ខណៈដែលការប្រកួតផ្ដាច់ព្រ័ត្រនឹងបញ្ចប់នៅយប់ថ្ងៃទី២៧ មីនា ឆ្នាំ២០២១ នេះ Miss Grand Cambodia ដែលកំពុងតែទទួលបាននូវការចាប់អារម្មណ៍ នៅក្នុងការប្រកួតបោះឆ្នោតនោះ ទទួលបានពានមួយហើយ ដែលពាននេះ គឺជាប្រគល់ជូនដោយគណកម្មការ Miss Grand International ដូចគ្នា តែសម្រាប់បេក្ខនារីដែលមានប្រជាប្រិយភាពជាងគេ លើផេក Miss Grand Pegeant Insider ដែលជាផេកបោះឆ្នោតរាល់បវរកញ្ញាទាំងឡាយ ដែលចូលប្រកួត Miss Grand International។ នេះក៏ចាត់ទុកថាជាមោទនភាពផងដែរ ដែលMiss Grand តំណាងអោយនៅលើពិភពលោករហូតដល់ជាង៦០ប្រទេស តែកញ្ញាឯកកម្ពុជា បែរជាមានសំលេង Like និង Share ច្រើនជាងគេ ក្នុងបោះឆ្នោតលើរូបថតរបស់នាង ដែលមានន័យថា កញ្ញា លី ជីលី មិនត្រឹមតែលេចធ្លោខ្លាំង លើការបោះឆ្នោតលើផេក Miss Grand International ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែការបោះឆ្នោតលើផេកសម្រស់ Miss Grand Pegeant Insider ដែលជាផ្នែកមួយដ៏សំខាន់របស់កម្មវិធី ក៏នាងជាប់ឆ្នោតនាំមុខគេផងដែរ។

យ៉ាងណាមិញគេមើលឃើញថា គណកម្មការ Miss Grand International មានភាពលម្អៀងចំពោះបវរកញ្ញាកម្ពុជា ជាពិសេសនាទីក្នុងការបង្ហាញខ្លួន និង លក្ខណ្ឌនៃការបោះឆ្នោតជាដើម។

នៅយប់ថ្ងៃទី២៧ មីនា គេមិនដឹងថា បេក្ខនារីកម្ពុជា នឹងឈានដល់វគ្គណា ហើយទទួលបានពានអ្វីពី Miss Grand Internatioal នោះទេ បើទោះជាកំពុងក្លាយជាបេក្ខនារីកម្ពុជាដំបូងគេ ដែលលេចធ្លោលើឆាកអន្តរជាតិ ចាប់តាំងពីទៅប្រកួត តែបែរជាត្រូវកម្មវិធីប្ដូរលក្ខណ្ឌ និង បត់បែនការបោះឆ្នោតធ្វើអោយបេក្ខនារីកម្ពុជា រំកិលលេខរៀងរអិលពីលេខ១បែបនេះ។ ដោយឡែកសម្រាប់បេក្ខនារីមកពីប្រទេសស្កុតឡិន ដែលមានជម្ងឺផ្នែកស្មារតី តែប្រឹងមកប្រកួតតំណាងប្រទេស ដោយសារតែនាងមានជម្ងឺធាត់ និង មានជម្ងឺប៉ះពាល់ស្មារតី បន្ទាប់ពីលើកពាន Miss Grand Scotland ក៏ទទួលបានពាន Miss Grand Spirit ផងដែរ ដោយពាននេះ គឺចង់សំដៅអោយនាងទទួលបាននូវស្មារតីអង់អាចក្លាហានត្រលប់មកវិញ ដូចមុនពេលដែលនាងមានជម្ងឺ៕