ឈិន សុធារី សង្ឃឹមទប់លំនឹងស្នេហ៍ថ្មីឱ្យរឹងមាំ

0

តារាតូចច្រឡឹង ឈិន សុធារី បានបង្ហាញអោយគេ បានឃើញ នូវភាពស្និតស្នាលខ្លាំង ក្រោយពេលជំពប់ស្នេហាថ្មី។ អ្នកនាង បានបើកបេះដូង ទទួលយកការបីបមពីបុរសម្នាក់។ អ្វីដែលគេជឿជាក់គឺបុរសនោះ អាច ក្លាយជាអ្នកមើលគ្រងនាងពេញយូរអង្វែងតទៅ។
អតីតតារាសម្ដែង ចម្រៀង និងពិធីការិនីរូបនេះ មិនទាន់មានដំណឹងរៀបការជាមួយលោកកែវ​ ពិសិដ្ឋ ជាចំហឡើយ ក្រោយអ្នកទាំង២ សាងស្នេហ៍ជាសាធារណៈ ទើបតែបានជាង១ខែនេះ។ សុធារីបានបែកបាក់ស្នេហ៍ ដែលរៀបការ ជាមួយអតីតតារាសម្តែងម្នាក់។ អ្នកនាងបានសល់ចំណងដៃកូនភ្លោះ២នាក់ ប្រុសស្រី។ យូរខែមកហើយដែល អ្នកនាងមិនទាន់ ជ្រើសរើសគូថ្មី។ ទើបតែមួយរយៈចុងក្រោយនេះ ឃើញមានសញ្ញាថ្មី ក្រោមការអបអរ។
មុនភ្ជាប់ស្នេហ៍ជាមួយលោកកែវ ពិសិដ្ឋ អ្នកនាងឈិន សុធារី ក៏ប៉ះស្នេហ៍អតីតតារាសម្ដែងលោកងួន វ៉ារី ផងដែរ តែអ្នកទាំង២ មិនដែលហ៊ានចេញមុខបំភ្លឺឡើយ។ អ្នកសិល្បៈមួយចំនួនក៏បានទៅអបអរសុធារី ផងដែរ ពិសេសការរកបានគូស្នេហ៍ថ្មីជាបុរសទ្រព្យស្ដុក និងជាថៅកែលក់ដីឡូតិ៍ រូបសង្ហានេះ។