ចេញលទ្ធផលហើយ ស្វាមី សួស វិហ្សា គ្មានវិជ្ជមានកូវីដដូចភរិយាទេ

0

លោក ថមមី ស្វាមីរបស់តារាចម្រៀងនាង សួស វីហ្សា បានបង្ហាញលទ្ធផលតេស្តលើកទី៣របស់ខ្លួន​ បន្ទាប់ភរិយាត្រូវបានរកឃើញវិជ្ជមានកូវីដនៅថ្ងៃនេះ។
លោក ថម​ មី​ បានបង្ហោះសារតាមហ្វេសប៊ុកថា« សូមជម្រាបទៅកាន់បងប្អូនអោយបានដឹងថា ពេលនេះលទ្ធផលតេស្តលើកទី៣ចេញមក គឺភរិយារបស់ខ្ញ៉ំទទួលផលវិជ្ជមានមានផ្ទុកមេរោគកូវីដ១៩ ចំនែកខ្ញ៉ំបាទអវិជ្ជមានមេរោគ ។
លោកថា ពេលនេះក្រុមគ្រូពេទ្យបាននាំយកភរិយារបស់ខ្ញ៉ំទៅព្យាបាលហើយ ចំនែកខ្ញ៉ំនឹងក្រុមគ្រួសារគឺធ្វើការឃ៉ំខ្លួនឯង ច័ត្តាឡីស័កនៅផ្ទះដោយគ្រូពេទ្យបាននាំយកសំណាកពីសមាជិកគ្រួសារខ្ញ៉ំទៅពិនិត្យទាំងអស់ លើកលែងតែខ្ញ៉ំបាទបានយកសំណាក៣លើករួចហើយគឺអវិជ្ជមាន .តាំងពីតេស្តលើកទី១ដល់ទី៣ ។ អ្នកផ្ទះខ្ញ៉ំទាំងអស់គឺនៅតែផ្ទះតាមដានរហូតដល់ពេលនេះតែម្តង។


លោកបញ្ជាក់ថា កក្តាដែលខ្ញ៉ំមិនមានមេរោគនេះ ពេទ្យថាអាចមកពីកក្តាសុខភាពរបស់ខ្ញ៉ំល្អខ្លាំងដោយមានក្រុមឈាម 0+ មានអង់ទីគ័រ មានវាក់សាំង២ដង រួមផ្សំការហាត់ប្រាណផងដែរ តែខ្ញ៉ំក៍នៅតែច័ក្តាឡីស័កខ្លួន១៤ថ្ងៃទៀតក្នុងបន្ទប់តែឯងនៅផ្ទះ។
ចំនែកភរិយាខ្ញ៉ំ គឺជាមនុស្សទី១នៅប្រទេសកម្ពុជាដំបូងគេដែលយកសំណាក៣លើកទើបពិនិត្យឃើញមានមេរោគនេះ ដូច្នេះពេទ្យក៍អាចពន្យល់បានថា អាចមកពីសុខភាពគាត់ល្អហើយមេរោគនៅក្នុងខ្លួនទើបតែចេញសញ្ញាពេលគាត់ចុះខ្សោយ តែពេទ្យក៍លើកទឹកចិត្តគាត់ថា បើយកសំណាក៣លើកទើបឃើញមានវិជ្ជមានចឹងគាត់អាចព្យាបាលឆាប់ជាបានលឿន។
សូមជូនពរអោយអូន ប្រពន្ធសំលាញ់ Sous Visa ឆាប់ជាអាងបានមកផ្ទះយើងវិញ បានជួបកូនយើងជ៉ំគ្នា ចុងក្រោយបងចង់ប្រាប់អោយអូនរឹងមាំឡើងណា មានបងប្អូនក្រុមគ្រួសារយើងគេរងចាំអូនជាហើយជាពិសេសមានបងប្អូនខ្មែរជាច្រើនដែលស្រលាញ់អូន គឺគេគ្រប់គ្នាបារម្ភពីអូនណាស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here