ណុប បាយ៉ារិទ្ធ ប្រាប់ពីអាការៈ និង ការតាំងចិត្តក្នុងកំឡុងពេលសម្រាកព្យាបាលជម្ងឺរកូវីដ

0

ដោយឧត្តម៖ ហ្វេនៗ របស់លោក ណុប បាយ៉ារិទ្ឋ អាចធូរចិត្តច្រើន ដែលសុខភាព នៃរយៈកាលក្នុងការព្យាបាលកូវីដ១៩ របស់លោក គឺបានប្រសើរឡើងហើយស្ទើរតែជា។ លោកនៅតែ រង់ចាំការផ្តល់ព័ត៌មាន ពីខាងពេទ្យជំនាញ ដើម្បីរង់ចាំការអោយឱវាទត្រឡប់ទៅផ្ទះ។
លោក ណុប បាយ៉ារិទ្ឋបាន បង្ហាញនូវ អាការៈសញ្ញា កូវីដ១៩ដែលលោកផ្ទាល់ជួបខ្លួនឯងចែកជូនដល់មហាជនដឹងខ្លះៗថាសម្រាប់ពេលដំបូងៗមានអាការៈឈឺខ្លួនដូចយើងហាត់ប្រាណថ្ងៃដំបូង មិនដែលហាត់ចឹង។ឬដូចអ្នកឡើងភ្នំ គឺចុងដៃជើងហើយរោយតាមខួរឆ្អឹងខ្នង របស់យើង។ តាំងពីឈឹ កម្តៅរបស់លោក គឺឡើងអស់ហើយ៣៦ ជាង ។ អ្វីដែលចម្លែកគឺការឈឹបំពង់កខ្លាំងមែនទែន ពេលលេបទឹកមាត់ម្តងៗ ទាល់តែយកដៃទប់កយើងបានទៅរួច។ ជារួមមកដល់ម៉ោងនេះពេលនេះ គឺខ្ញុំរឹងមាំផ្លូវចិត្តដូចធម្មតា ខ្ញុំអត់ មានទន់ជ្រាយ ឬភ័យខ្លាចអ្វីទៀតទេ។ ហើយរង់ចាំធ្វើតេស្តទៅ អវិជ្ជមាន២ដង មានន័យថាយើងជា។ បើគ្មានមុខសញ្ញា២ដង អត់ធ្វើចត្តាឡីស័ក នៅសណ្ឋាគារទេ ប្រហែលជាទៅផ្ទះ ព្រោះការព្យាបាលរបស់លោកលើសពី១៤ថ្ងៃ។កាលណាលើស១៤ថ្ងៃគេ អត់ចត្តាឡីស័ក នៅខាងក្រៅផ្ទះនោះទេ។លើកលែង មុន១៤ថ្ងៃជា ទើបធ្វើចត្តាឡីស័កនៅខាងក្រៅផ្ទះ។
បរិយាកាសកូវីដ១៩ បានវាយបំបាក់កម្ពុជា ខ្លាំងណាស់ មានអ្នកឆ្លង ហើយមនុស្សវ័យចំណាស់មួយចំនួនបាន លាចាកលោក បង្កអោយកក្រើកការភ័យខ្លាច។ រដ្ឋាភិបាល មិនបានព្រងើយឡើយ រមែងដាក់វិធីដោះស្រាយ ជាមួយមន្ត្រីពាក់ព័ន្ឋ។ ដូចនេះ សូមបងប្អូន មេត្តាគោរពបទបញ្ជា ពាក់ម៉ាស់ មានអនាម័យជានិច្ខ លាងដៃនិងសាប៊ូ និងអាល់កុល ជែល ដាក់តាមខ្លួន។រស់នៅគម្លាតពីគ្នា រាល់ពេលព្រោះ មេរោគហើរតាមខ្យល់មើលមិនឃើញឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here