ក្រោយគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរម៉កបុកពេញទំហឹង កាលពីថ្ងៃទី៧ កញ្ញា តារាកំប្លែង នាយឆើត ដែលមានឈ្មោះពិតថា ពៅ គីសាន់ នៅតែមានសភាពធ្ងន់ បើទោះជាត្រូវដឹកយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យលោកសង្ឃ ឬមន្ទីរពេទ្យព្រះកុសុមៈ។ លោកត្រូវគេដឹងថា បាក់ឆ្អឹងជំនី៤ និងមានឈាមកកក្នុងក្បាល ដោយមានអាការៈរវើរវាយផង មកទល់នឹងម៉ោងនេះ។
លោក គីសាន់ រ៉ៃយ៉ា កូនប្រុសរបស់លោក បានថ្លែងបញ្ជាក់ថា លោក ពៅ គីសាន់ ហៅនាយឆើត នៅមិនទាន់ដឹងខ្លួន និងមិនទាន់អាចពិសារអ្វីបានតាំងពីថ្ងៃគ្រោះថ្នាក់ចរាចរណ៍នោះទេ ដោយលោកស្ថិតក្នុងការសង្គ្រោះបន្ទាន់ទាំងស្រុងនៅឡើយ នៅក្នុងមន្ទីរពេទ្យ។ លោកថា លោកឳពុកត្រូវបានរម៉កម៉ូតូ បុកពីក្រោយពេញទំហឹង ហើយគ្មានការទទួលខុសត្រូវនោះទេ ស្របពេលដែលលោក និងគ្រួសារទាំងមូលក៍គ្មានលុយព្យាបាលឳពុក។
លោកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ដែលលោក ពៅ គីសាន់ មានអាការៈវង្វេងវង្វាន់ ហូបបាយមិនបាន ហើយថែមទាំងត្រូវគ្រូពេទ្យប្រាប់ថា លោកបាក់ឆ្អឹងជំនី៤កន្លែង និងមានឈាមកកក្នុងក្បាល។ លោកថ្លែងដោយអារម្មណ៍តក់ស្លុតថា”ខ្ញុំះត់បានស្ថិតនៅកន្លែងកើតហេតុនោះទេ តែរម៉កម៉ូតូ ដែលបុកគាត់ហើយបានរត់គេចបាត់ អ្វីដែលសំខាន់គឺគាត់ពេលនេះស្ថិតក្នុងសភាពធ្ងន់”។ លោក គីសាន់ រ៉ៃយ៉ា បន្តថា ឳពុករបស់ខ្លួន ក៍មានជំងឺប្រចាំកាយមួយចំនួនផងដែរ ទើបលោកកាន់តែបារម្ភ ពីសុខភាពទ្រុឌទ្រម ក្នុងពេលស្ថានភាពរបួស ក៍មានកម្រិតធ្ងន់ ហើយការព្យាបាលក៍មិនមានលទ្ធភាពជំរុញអោយអស់ពីលទ្ធភាព៕