បន្ទាប់ពីអ្នកនាង សាង សុរិយា ដែលជាតារាសម្ដែង យក សំណេរក្នុងឆាតរបស់ តារាសម្ដែង លោក អ៊ឹង លី ហៅ លីម៉េង ដែលបានឆាតមកដោយប្រើពាក្យអញ បែបអសីលធម៌ យកមកបង្ហោះសាធារណៈ លោក អ៊ឹង លី ដែលមានតួនាទីជាមន្ត្រីនគរបាលផង បានបានបង្ហោះជេរតារាសម្ដែង អ្នកនាង សាង សុរិយា យ៉ាងចាស់ដៃ ដោយក្នុងនោះ ក៏បានដៀលអ្នកនាងថា ជាស្រីថោលទាប ដែលអ្នកនាងប្រកាសថាមិនស្ងប់ចិត្តដាច់ខាត ប្រសិនបើគ្មានការសុំទោសជាសាធារណៈ។ អ្នកនាង សាង សុរិយា បានយកសំណេរនោះមកបង្ហោះវាយបក និង បានប្រកាសនឹងដាក់បណ្ដឹងពីបទបរិហារកេរ្តិ៍ ជេរប្រមាថ និង បង្កអោយមានការរើសអើងដល់អ្នកនាងដែលជាអ្មកសិល្បៈម្នាក់ដាច់ខាតប្រសិនបើគ្មានការសុំទោសនៅលើហ្វេសប៊ុក អោយអ្នកនាងអស់ចិត្ត។ បើទោះជាការបង្ហោះរបស់លោក ត្រូវបានលុបចោល តែអ្នកនាងប្រាប់ថា មិនចប់ដោយគ្រាន់តែលុបចោលឡើយ៕០


























