ពេលនេះផ្ទុះ មិនចេះចប់ឡើយ ករណី មេរោគ កូវីដ១៩បាននិងកំពុង ប៉ើងឡើងមិនទាន់ស្ងប់ទេ។ ហើយនៅថ្ងៃទី១៣ មិនានេះ តារាកំប្លែង សេន ចិន្តា ហៅអុីត បានឆ្លងកូវីដ១៩ហើយ បន្ទាប់ពីបានប៉ះពាល់ ជនមុនៗដែលផ្ទុក។ ហើយមានការព្រួយបារម្ភទៅដល់ក្រុមគ្រួសារ និងកូនស្រីរបស់អ្នកនាងដែលកំពុងតែមានឈ្មោះបោះសម្លេងនៅក្នុងសង្គមសិល្បៈ និងឧស្សាហ៍ចេញកម្មវិធីទៅក្រៅផងនោះ។
ក្រោយម្ដាយត្រូវបានក្រសួងប្រាកាសថាមានវិជ្ជមានកូវីដ និងត្រូវសម្រាកព្យាបាល កញ្ញា Nan Nan បានចេញវីដេអូ បង្ហោះនៅក្នុងអាខោន Tik tok របស់នាងថា ខ្លួន និងម្ដាយមិនបានទាក់ទងឬជួបគ្នាផ្ទាល់តាំងពីថ្ងៃទី 4 ខែមីនាមកម្លេះ ដោយម្ដាយរបស់នាងទើបតែឆ្លងជម្ងឺនេះកាលពីពេលថ្មីៗនេះទេ ហើយស្របពេលដែលនាងមានធុរៈចុះមកស្រុកកំណើតទើបនាង និងម្ដាយមិនមានការពាក់ព័ន្ធគ្នានិងគ្មានហានិភ័យដែលត្រូវឆ្លងនោះឡើយ។ យ៉ាងណានាងក៏បានជូនពរឱ្យម្ដាយរបស់នាងឆាប់ជាសះស្បើយ បានត្រឡប់មកផ្ទះវិញឆាប់ៗផងដែរ។
ខណៈពេលនេះតារាកំប្លែង ស្រីអុីត កំពុងតែ សម្រាកនៅមន្ទីរពេទ្យមួយ អតីតសណ្ឋាគារអុីនធើខនរាជធានីភ្នំពេញ។ នាងហាក់មិនតក់ស្លុតទេ ដោយសារចង់ឈ្នះជំងឺ ហើយនាង នឹងគោរពអោយបានតាមបញ្ជាពេទ្យ។ ការឆ្លងជំងឺសាហាវនេះ បានបង្កកម្លាំងកក្រើកពេញនឹងទាំងសង្គមសិល្បៈនិងមហាជន។
គិតមកទល់ពេលនេះ តារាល្បីៗនៅកម្ពុជា ជាច្រើនរកឃើញកូវីដ១៩ ធ្វើអោយខែ មិនា ឆ្នាំ២០២១នេះ ក្លាយជាខែសាងព្រឹត្តិការណ៍សំខាន់មិនធ្លាប់ជួប និងជាប្រវត្តិសាស្ត្រ។ សូមបងប្អូន គោរពបទបញ្ជាតាមក្រុមគ្រូពេទ្យបង្ហាញ អោយបានល្អ។