MC Riya មានរឿងអ្វីបានជាខឹងឪពុកថ្នាក់ហ្នឹង

0

អឹមសុី រីយ៉ា បានបង្ហាញអោយអ្នកលេង បណ្តាគសង្គម មានការចាប់អារម្មណ៍មិនតិចនោះទេ ជុំវិញរឿងដែលនាងបានបង្ហោះឃ្លា មួយចំនួនដាក់លោកឪពុក។ តើបណ្តាលមកពីកត្តាអ្វី បានជាមានរឿងដូចនេះ ម្ខាងៗជាឪពុកជាកូន។ សង្ឃឹមថារីយ៉ា និងមានការតបសារ ជូនទៅអ្នកគាំទ្រវិញ។
អុឹម សុី រីយ៉ាបានបង្ហោះសារថា « ថ្ងៃនេះខ្ញុំខឹងនឹងប៉ារបស់ខ្ញុំខ្លាំងណាស់។គាត់បានគេងសម្រាក់នៅមន្ទីពេទ្យចំនួន10ថ្ងៃហើយ ហើយម្សិលម្ងៃនេះ ពេទ្យបានប្រាប់ថាជំងឺរបស់ប៉ាត្រូវតែធ្វើការវះកាត់ ហើយពេទ្យក៏អោយប្តូមន្ទីពេទ្យ ព្រោះមន្ទីរពេទ្យដែលប៉ាកំពុងតែសម្រាប់ព្យាបាលគឺមិនទាន់មានសម្ភារៈគ្រប់គ្រាន់ដើម្បីធ្វើការវះកាត់នោះទេ។ ចឹងខ្ញុំសម្រេចចិត្តថាប្តូហើយ ហើយប៉ាកុហុកខ្ញុំថា ថាចេញពីកន្លែងនេះ ប៉ានឹងទៅពេទ្យថ្មីដើម្បីវះកាត់?។
តែឡូវបែជាcallទៅឃើញប៉ានៅផ្ទះដដែល? សួនាំគាត់ច្រើន គាត់ឆ្លើយថា ទៅមន្ទីពេទ្យថ្មីខ្លាចឆ្លង COVID ហើយណាមួយខ្លាចខ្ញុំអស់លុយច្រើន?។
លើកមុនក៏អញ្ចឹងដែរឈឺឡើងបាត់បង់ស្មារតី រហូតខ្ញុំបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនៅពេលដែលគាត់ភ្ញាក់ខ្លួនវិញគាត់ដឹងថាគាត់នៅពេទ្យកាល់ម៉ែតគាត់ក៏ទាមទារទៅផ្ទះវិញទាំងយប់ពីព្រោះខ្លាចថាខ្ញុំហ្នឹងអស់លុយច្រើន?។
ខ្ញុំប្រា់ប់ប៉ាប៉ុន្មានដងទៀត ថាលុយដែរវាបាត់បង់ទៅហើយ យើងក៏អាចរកមកវិញបាន តែជីវិតបើបាត់បង់ទៅហើយគឺមិនអាចទិញមកវិញបានទេប៉ាយល់ទេ? ប៉ាខ្វល់ពីខ្ញុំ តែប៉ាមានខ្វល់ពីខ្លួនឯងអត់ តើប៉ាពេលនេះកំពុងស្ថិតក្នុងស្ថានភាពបែបណា?។បើប៉ានៅតែកុហុកខ្ញុំទៀត ស្អែកនឹងខ្ញុំនឹងទៅល់ផ្ទះហើយ ទោះគេបិទផ្លូវក៏ដោយ យ៉ាងណាកូនត្រូវទៅអោយបាន ប៉ាដឹងហើយខ្ញុំនិយាយគឺខ្ញុំធ្វើហើយ បើស្អែកcallទៅមិនឃើញប៉ានៅមន្ទីពេទ្យទេ ស្អែកប៉ាចាំមើលផ្លូវខ្ញុំទេ។
នៅលើលោកនេះកូនអាចរកបានរបស់ជាច្រើន តែសម្រាប់ប៉ានឹងនឹងម៉ាក់គឺកូនមិនអាចរកបានទៀតទេ ព្រោះអ្នកទាំពីរគឺមានតែមួយគត់នៅលើពិភពលោកនេះ ។
បើប៉ាស្រលាញ់កូននឹងអាណិតកូនពិតមែន ប៉ានឹងធ្វើតាមអ្វីដែរកូនសូមហើយ?។
យ៉ាងណានេះជា ទឹកចិត្តដ៍ល្អរបស់នាង សោះ ដែលខ្វាយខ្វល់អំពីស្ថានភាពជំងឺរបស់ ឪពុកចង់អោយជំងឺឪពុកឆាប់ជា។ សង្ឃឹមថា ទាំងនាង នឹងឪពុក អាចសម្រួលគ្នាបាន ហើយ ឪពុកក៏ មានបំណងមួយអាណិតកូនដែលខំរកលុយយ៉ាងលំបាក មកព្យាបាលជំងឺខ្លួនអស់ច្រើនបែបនេះ។