​​ណាក់ ស្រីណា បង្ហោះសារសុំទោសជាសាធារណៈ

0

ទើបតែភ្ញាក់ផ្អើលនឹង តារាសម្ដែង និងពិធីការិនី កញ្ញា ណាក់ ស្រីណា ផ្ទុះជម្លោះយ៉ាងក្ដៅគគុកជាមួយផលិតកម្មមហាហង្ស ក្រោយពីនាងបង្ហោះសារម្ដងជាពីរដង វាយប្រហារផលិតកម្មនេះ និង លោក អ៊ិន សុភិន ជាម្ចាស់ផលិតកម្ម រហូតធ្វើអោយមានការភ្ញាក់ផ្អើលដល់ស្រទាប់មហាជននោះ នៅទីបំផុតស្ថានការណ៍ដែលបានកើតឡើងត្រូវបានបញ្ចប់។
តារាស្រីរូបនេះ ត្រូវគេឃើញបង្ហោះសារសុំទោសជាសាធារណៈ ដោយបានអះអាងថាអ្វីដែលនាងបានបង្ហោះកន្លងមក គឺជាការយល់ច្រលំ។

កញ្ញា បានបង្ហោះសារមុននេះបន្តិចថា” ដោយសារតែមានការយល់ច្រលំទាំងសងខាងរវាងនាងខ្ញុំនិងក្រុមហ៊ុនមហាហង្សកន្លងមកដែលបណ្តាលអោយមានការប្រើប្រាស់ពាក្យពេជន៍មិនសមរម្យនិងប៉ះពាល់ដល់ក្រុមហ៊ុនមហាហង្ស ដូច្នេះក្នុងពេលនេះនាងខ្ញុំសូមទោសលោកអគ្គនាយក និង ផលិតកម្មមហាហង្សផងដែរចំពោះការប្រើពាក្យពេជន៍មិនសមរម្យដោយប្រការណាមួយ ដែលធ្វើអោយមានការប៉ះពាល់ដល់លោកនិងផលិតកម្មរបស់លោក។ ហើយនាងខ្ញុំក៏សូមគោរពអរគុណលោកអគ្គនាយកផងដែរ ដែលលោកព្រមផ្តល់ដំណោះស្រាយយ៉ាងប្រសើរជូនខ្ញុំ ។
ដោយការគោរពរាប់អានពីនាងខ្ញុំ??????”។
ជាមួយនឹងការបង្ហោះរបស់នាង ធ្វើអោយតារាសិល្បៈភាគច្រើនមានការសាទរយ៉ាងខ្លាំង ខណៈដែលភាគីទាំងពីរឈានដល់ការសម្រុះសម្រួល ដើម្បីបញ្ចប់ចម្រូងចម្រាស់ ដែលបានកើតឡើង នៅក្នុងរង្វង់សិល្បៈ៕