បេប៊ី មានការតាំងចិត្តខ្ពស់លើជំហរថ្មី

0

តារាចម្រៀង បេប៊ី បានលាឈប់ធ្វើជាពិធីការិនី អស់ជាច្រើនខែមកហើយ ដោយបានក្លាយជាតារាចម្រៀង នៅក្នុងផលិតកម្មថោន។ មានឈ្មោះជាតារាចម្រៀង បេប៊ី ឆក់ឱកាសបានចេញនូវ បទចម្រៀងជាហូរហែរ ហើយមមាញឹកជាមួយការបង្ហាញ ការសម្តែង ដើម្បីអោយបានលេចធ្លោ។
បេប៊ី នៅតែមានភាពជឿជាក់ថា ការចេញច្រៀងរបស់នាង ពិតជាខ្លាំងលើសតួនាទីធ្វើជា ពិធីការិនី។ កញ្ញាដ៍ស្រស់សោភា ចូលចិត្តក្រមិចក្រម់មរូបនេះ ក៏ទទួលបានការអបអរ ពីហ្វេនៗថាស្ទីលច្រៀង និងក្បាច់រាំរបស់នាង ពិតជាទទួលបានភាពទាក់ទាញយ៉ាងឡូយ។ បែបនេះហើយ ទើបនាង គិតថា នឹងមិនធ្វើអោយ ការច្រៀងរបស់នាងខកចិត្តឬបំណងឡើយ បន្ទាប់ពីបានប្តូរជំហរថ្មី និងរកអ្វីដែលប្លែក ការពារប្រជាប្រិយភាព។
បេប៊ី ក្រៅពីចម្រៀង នាងបាន បង្កើតមុខរបរមួយដោយ បង្កើតជាកន្លែងលក់កាហ្វេ នៅជាប់ផ្ទះ។ ហាងកាហ្វេរបស់នាង ទទួលបាននូវការ ចូលចិត្តពីអតិថិជន និងបណ្តាភ្ញៀវទាំងឡាយ។ បោះជំហាន ក្នុងសិល្បៈអស់ជាច្រើនឆ្នាំ បេប៊ី នៅមិនទាន់បង្ហាញ មុខបុរសណាជាគូគាប់នៅឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here