ឆ្លងកាត់បទពិសោធន៍សម្ដែងជាច្រើនឆ្នាំ នី មុនីនាថ នៅតែពិបាកធ្វើរឿងមួយ

0

តារាចាស់ទុំ ក្នុងការសម្តែងនី មុនីនាថបាន នឹងទទួលនូវទីផ្សារសម្តែងឡើងវិញ ក្រោយស្ងាត់មួយប្រាវបណ្តាលអោយ ប៉ះពាល់ប្រជាប្រិយភាព។ ថ្មីៗនេះនាងទទួលថតរឿង«ម៉ែអាបប្រពន្ឋខ្មោច»៕ ដែលស្ទីលសម្តែងជាតួអាប មើលទៅធ្វើអោយតារាស្រីរូបនេះ ពិតជាលំបាកចូលតួ។ ម្ល៉ោះហើយទើបចាត់ទុកថា ជាបទពិសោធន៍ថ្មីមួយទៀត។
នី មុនីនាថ បានឲ្យដឹងដែរថា តាំងពីការផ្ទុះកូវីដ-១៩ មក មិនធ្វើឲ្យប៉ះពាល់ដល់អាជីពសិល្បៈ និងប្រាក់ចំណូលរបស់នាងច្រើននោះទេ ព្រោះនាងនៅតែមានការងារធ្វើជាហូរហែ រហូតមកតែការងារខ្លះ នាងថតតត្រឹមរយៈពេលខ្លីៗប៉ុណ្ណោះ ព្រោះថាពេលនេះនាងក៏ជាប់រកស៊ីផ្នែក Cosmetics ផងដែរ។ ឯការថតរឿងខាងលើពិតជា ពិបាកណាស់តួអាបខុសពីតួខ្មោច បើមិនបានបែងចែក ពិតជាទៅមិនរួច។
នី មុនីនាថ បញ្ជាក់ថា ពេលនេះនាងមិនទាន់គិតគូរឿងរៀបការនោះទេ ព្រោះថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ គ្រួសារនាងទើបរៀបការប្អូនស្រីនាងហើយ ហេតុនេះមិនអាចមកគិតរឿងនាងរៀបការនាងក្នុងពេលឆាប់ៗនេះបានឡើយ។ ប៉ុន្ដែនាងអះអាងថា ទំនាក់ទំនងរវាងនាងនិងសង្សារ គឺមានភាពច្បាស់លាស់ជាមួយគ្នាហើយ ព្រោះមានចាស់ទុំទាំងសងខាងដឹងឮ។មុនីនាថ បន្ថែមថា សម្រាប់ដើមឆ្នាំ២០២១នេះ នាងត្រៀមថតសម្ដែងរឿងមួយចំនួនទៀត ព្រោះមានគេទាក់ទងមកហើយ ប៉ុន្ដែជាទម្លាប់ នាងមិនចូលចិត្តនិយាយអ្វីជាមុនទេ គឺចាំឲ្យចេញជារូបរាង ទើបនាងបង្ហាញតែម្ដង។