ផេន ខេក បង្អួតរូបភាព Pre-Wedding ត្រៀមដឹកដៃអនាគតស្វាមីចូលរោងការតាមថ្ងៃកំណត់

0

តារាភេទទី៣ផេន ខេក ដែលកំពុង មានប្រជាប្រិយភាពពេលនេះ បាននឹងរៀបចំខ្លួនរួចរាល់ហើយសម្រាប់ឱកាស ពិធីសំខាន់របស់នាងឆាប់ៗនេះ នាខែមិនា។ ផេក ខេនបានបង្ហោះរូបថត អាពាហ៍ពិពាហ៍ដោយថែមទាំងកំណត់ពេលវេលា យ៉ាងច្បាស់នូវថ្ងៃសំខាន់របស់នាង។
ផេន ខេក និងគូស្នេហ៍ បានបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នា យូរខែឆ្នាំដែរទម្រាំបើកចំហរអោយគេមើលឃើញបាន។ មកទល់ពេលនេះ ក្តីស្នេហ៍រវាងអ្នកទាំង២បានឆ្លងដល់ការយល់ចិត្ត បេះដូងគ្នាទៅវិញទៅមកយ៉ាងខ្លាំង។ឯអនាគតស្វាមី ផេន ខេកក៏រិតតែងាក មកយកចិត្តអនាគតប្រពន្ឋ មិនអោយទើសចិត្តអ្វីឡើយដើម្បីចងកម្រងស្នេហាមួយនេះអោយផ្អែមល្ហែមឡើងថែមទៀត។
ថ្ងៃ១០ មិនា ឆ្នាំ២០២១ ជាថ្ងៃពិសេស ដែលផេក ខេក កំណត់ឡើងហើយរំពឹងថា និងផ្តល់ស្នាមញញឹមជាថ្មីអោយនាងកាន់ តែដក់ជាប់ពេញមួយជីវិត។ ពិសេសគេក៏ជឿថា នាងពិតជាមានអ្នកចូលរួមជូនពរជ័យ ច្រើនរយនាក់ដែល ញាំងអោយបរិយាកាសកាន់តែផ្ទុះឡើងបន្តមួយកម្រិតទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here