ក្រោយមានឱកាសលើកពានតារាលេចធ្លោដែលគ្រងឈុតបុរាណបានស័ក្ដសមប្រចាំឆ្នាំ២០១៨ កាលពីពេលថ្មីៗរបស់គ្រួសារតារាកម្ពុជា និស្សិតពេទ្យ លោក រុន ណាកូ ត្រូវគេសម្គាល់ថាលេចធ្លោក្នុងសកម្មភាពថតម៉ូដ ទាំងឈុតសម្អាងការ ឈុតបុរាណ និងឈុតសម័យបែបFashion ច្រើនគួរសម។ ប្រភពពីម្ចាស់Mr. Man បានទាំងអះអាងថា លោកស្ថិតក្នុងជម្រើសក្នុងចំណោមតារាដែលភាគីម្ចាស់ប្រេនធំនៅក្នុងប្រទេសម៉ាឡេស៊ី ជម្រើសជាអ្នកតំណាង ដែលនឹងឡើងទៅថតដល់ប្រទេសម៉ាឡេស៊ីនោះផង។
លោក ម៉ៅ ប៊ុនរតនា ម្ចាស់ហាងមីស្ទ័រមេន និងជាម្ចាស់ប្រេន High Culture ប្រចាំនៅកម្ពុជា បានអះអាងថា ហេតុផលដែលលោកជ្រើសអោយ លោក រុន ណាកូ ថតម៉ូដម្ដងហើយម្ដងទៀត បណ្ដាលមកពីឈុតស្អាតៗ និងល្បីៗរបស់ High Culture ត្រូវបាននាំចូលមកកាន់ហាងជាប្រចាំ ស្របគ្នាដែលភាគីខាងម្ចាស់ប្រេនធំប្រចាំនៅក្នុងប្រទេសម៉ាឡេស៊ី ក៏ពេញចិត្តនឹងរូបរាងរបស់លោក រុន ណាកូ ដើម្បីអោយថតបង្ហាញ។
លោកមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ដែលក្នុងពេលថតនៅក្នុងតំបន់ប្រវត្តិសាស្រ្តភ្នំឧដុង្គ គឺចំពេលភ្លៀង ដែលមិនអាចអោយលោកថតFashion របស់លោក រុន ណាកូ បានច្រើន ព្រោះតែចំពេលភ្លៀង។ លោកមានគម្រោងដឹកនាំសកម្មភាពថតឈុតFashion របៀបនេះអោយច្រើនថែមទៀត នៅពេលមានឈុតថ្មីៗចូលមកដល់ប្រទេសកម្ពុជា។ លោកថា លោក រុន ណាកូ ស្ថិតក្នុងជម្រើសតារាដែលធ្លាប់ថតម៉ូដ ដែលអាចបានចេញទៅថតនៅក្នុងប្រទេសម៉ាឡេស៊ី ប្រសិនបើការសម្រេចចុងក្រោយ ត្រូវបានម្ចាស់ប្រេនធំ ដែលជាអ្នកផ្ដាច់មុខម៉ាកសំលៀកបំពាក់នេះអោយលោក ជ្រើសជាតំណាងផលិតផលប្រចាំនៅកម្ពុជា។
ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក រុន ណាកូ នៅមិនទាន់សុំការចាប់អារម្មណ៍នេះបាននៅឡើយទេ៕