សុខ ស្រីនាង ត្រូវការអ្នកស្អំបេះដូងបែបណា?

0

បើយោងលើសម្រស់ គេរំពឹងថា អ្នកនាង សុខ ស្រីនាង ប្រាកដជាក់ជាមិនខ្វះបុរសចិត្តស្មោះ មកលួងលោមសុំស្រឡាញ់។ប៉ុន្តែពេលនេះ ទោះមេម៉ាយចង់១ទស្សវត្ស ក៏សុខ ស្រីនាងនៅ តែបន្តដំណើរស្ងប់ ក្នុងការបើកកកាយ អំពីដំណើរស្នេហា ហើយនៅតែស្ងាត់តែម្តងមិនដឹង អ្នកស្អំបេះដូងអ្នកនាងជា បុរសបែបណា។
ភាពស្រស់ស្អាត មុខស្រទន់ដូចកូនកាត់ឥណ្ឌា សុខ ស្រីនាង នៅតែធ្វើអោយហ្វេនៗដែលស្គាល់ អ្នកនាងទោះថ្មី ឬចាស់ក៏គេលាន់មាត់សរសើរថា ស្អាតដដែល។ អ្នកនាង អាចថា ជាការសប្បាយចិត្តដែលគ្មានអ្វីមករំខានចិត្ត ស្របពេលដំណើរ នៃជីវិតសិល្បៈរបស់អ្នកនាងឃើញថា មានការជោគជ័យខុសពីមុនឆ្ងាយ។ សុខ ស្រីនាង បើនិយាយពីមិត្តរួមជំនាន់ មួយចំនួនគេរៀបការមានគ្រួសារកូន សូម្បីតែនៅក្នុងទ្រនំរួមការងារក៏មានអ្នករៀបការយ៉ាងរីករាយ នៅតែនាងនិងតារាស្រីខ្លះប៉ុណ្ណោះ។
បើទោះជា អ្នកនាង មិនទាន់បើកចិត្តទទួលយកស្នេហា តែគេរំពឹងថា តារាដ៍មានសម្រស់គួរអោយគយគន់ រូបនេះនឹងបើកកកាយជីវិតស្នេហា ដើម្បីអោយគេបានដឹង។ លើសពីនេះទៅទៀតនឹង ប្រញាប់ដល់គូ ខណៈវ័យកាលក៏ ហក់ទៅមុខយ៉ាងច្រើន ទោះជាមើលទៅនៅក្មេង។ក្នុងផលិតកម្មហង្សមាស ស្រីនាងនៅតែទទួលបានបទចម្រៀងថ្មីៗ បែបមនោសញ្ចេតនា ដោយមានអ្នកគាំទ្រច្រើនដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here