ពេជ្រ សោភា នៅតែក្ដោបបានតំណែងធំៗនៅហង្សមាស

0

គេចាំបានថា ពេជ្រ សោភា ជាគ្រូបង្វឹកដ៍ឆ្នើមម្នាក់ ក្នុងការប្រកួតចម្រៀងលំដាប់ពិភពលោក។ ថ្មីៗនេះសោភា បានក្តោបក្តាប់ឱកាសនេះម្តងទៀត បន្ទាប់ពីស្ងាត់ការងារ ប្រមាណមួយរយៈយូរ ហើយនាងប្រហែលជា មានសភាពរីករាយ មិនតិចនោះទេនៅពេលទទួលបានភារៈដ៍សំខាន់មួយនេះ។
តំណែងពេលនេះ គេជឿថា សោភា បានត្រជាក់ចិត្តឡើងវិញហើយ ព្រោះថ្មីៗនេះ ហង្សមាស បានផ្ដល់តំណែងធំឲ្យនាងមួយផ្សេងទៀត តាមរយៈការធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងថ្មី របស់ហង្សមាស ឈ្មោះ ”Beat The Best” ដែលធ្វើឲ្យសោភា មានតំណែងធំដល់ទៅ២ ក្នុងដៃ គឺជាគ្រូបង្វឹក និងគណៈកម្មការ “The Voice Cambodia” និង “Beat The Best”។តំណែងថ្មីរបស់សោភា នៅពេលនេះ ត្រូវចាប់ដៃជាមួយគណៈកម្មការដល់ទៅ៣រូបផ្សេងទៀត ក្នុងនោះ មានដូចជា លោកឆន សុវណ្ណារាជ, ផន ស្រីខួច ហើយអ្វីដែលចម្លែកនោះ គឺតារាចម្រៀងនីកូ ជាអ្នកចម្រៀងសាមញ្ញម្នាក់ក៏ត្រូវបានហង្សមាស លើកបន្ដុបឲ្យធ្វើជាគណៈកម្មការដែរ។
ឆ្លងកាត់ការ ប្រឡូកនៅលើ វិស័យចម្រៀងមួយនេះ អស់រយៈពេលច្រើនឆ្នាំ ពេជ្រ សោភា នៅតែទទួល បានប្រជាប្រិយភាពដូចពីមុន។ នាងមានការតស៊ូច្រើន នៅលើមុខរបរមួយនេះ ។ការនឹកឃើញបទប្លែកៗ យកមកតាក់តែងថ្មីធ្វើអោយ ពេជ្រ សោភា កាន់តែមានការគាំទ្រដោយឈលើតំណែងកំពូលបានរឹងមាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here