ម៉េង កែវពេជ្ជតា ត្រូវគេចោទថាយកប្ដីគេ ស្របពេលស្ថិតនៅបារាំង (មានវីដេអូ)!

0

ទើបតែមានការអបអរពីដំណើរទៅកាន់ប្រទេសបារាំងរបស់អ្នកនាង ម៉េង កែវពេជ្ជតា កាលពីជាងមួយសប្ដាហ៍មុនសោះស្រាប់តែតារាចម្រៀង ជួបរឿងព្យុះភ្លៀងដោយត្រូវម្ចាស់ហ្វេសប៊ុកមួយបង្ហោះមានពាក់ព័ន្ធប្ដីគេនៅក្នុងប្រទេសបារាំង យ៉ាងកក្រើកនៅប៉ុន្មានថ្ងៃនោះ ដោយម្ចាស់ហ្វេសប៊ុកឈ្មោះ Phal Ly បានសរសេររៀបរាប់ជាភាសាបារាំង ដោយត្រូវម្ចាស់ហ្វេសប៊ុកឈ្មោះ Mono Tep ចែកចាយជាភាសាខ្មែរយ៉ាងផុសផុល ដែលក្នុងសំណេរបង្ហោះនោះ គឺមានខ្លឹមសារចោទប្រកាន់អ្នកនាងជាច្រើន ថាអ្នកនាងបានពាក់ព័ន្ធបុរសម្នាក់នៅបារាំង និងថាហេតុផលដែលអ្នកនាង នាំកូនៗទៅលេងបារាំងលើកនេះ គឺដើម្បីរកផ្លូវរស់នៅទីនោះ។

ការបង្ហោះដែលត្រូវបានបកប្រែជាខ្មែរ អមដោយវីដេអូឃ្លីបតួញយំរបស់ក្មេងស្រីម្នាក់និយាយភាសាបារាំងចោទប្រកាន់អ្នកនាងនោះ មានខ្លឹមសារថា«ក្តៅៗ មេង ពេជ្ជតា លួចប្តីគេនៅបារាំង! ក្នុងលិខិតខាងក្រោមនេះ ក្មេងស្រីម្នាក់រៀបរាប់ អំពីការឈឺចាប់របស់នាង និងម្តាយនាង ទាក់ទងនឹងរឿងឪពុករបស់នាង លែងលះជាមួយម្តាយនាងដោយ ម៉េង កែវពេជ្ជតា បានទាក់ទងសាហាយស្មន់បង្វក់ឪពុករបស់នាង ឲ្យលែងលះជាមួយម្តាយរបស់នាង អំឡុង ម៉េង កែវពេជ្ជតា មកច្រៀងនៅបារាំង ឆ្នាំ២០០៩ និង ២០១១ នាង និងម្តាយទើបតែដឹងរឿងសាហាយស្មន់នេះ ឆ្នាំ២០១៥។ គោលបំណង ម៉េង ពេជ្ជតា មកបារាំង ឆ្នាំ២០១៨ គឺមកនៅប្រទេសបារាំងជាមួយឪពុកនាង រូបថតផ្ទះ ម៉េង ពេជ្ជតា បង្ហះក្នុងបណ្តាញសង្គមជាផ្ទះរបស់នាង ហើយនៅជិតផ្ទះរបស់ក្មេងស្រី ធ្វើឲ្យនាង និងម្តាយនាងរឹតតែឈឺចុកចាប់។ ទោះជាយ៉ាងណាក្មេងស្រី បានយំរៀបរាប់ថា ទោះឪពុកនាងមានកំហុសយ៉ាងណាក៍ដោយនាងនិងម្តាយនាងនៅតែស្រឡាញ់ឪពុករបស់នាងខ្លាំងណាស់ នាង និងម្តាយនាងនៅតែមានសង្ឃឹមរងចាំទទួលឪពុកនាងត្រឡប់មករកម្តាយនាងនិងនាងជានិច្ច។ សារុបសេចក្តី មេងពេជ្ជតា យកប្តីគេនៅបារាំង»។

ក្រោយការបង្ហោះនេះ គេឃើញមានការចែកចាយ និងមានការចោទឆ្លើយរវាងអ្នកលេងហ្វេសប៊ុក និងអ្នកបង្ហោះយ៉ាងគួរកត់សម្គាល់ ដោយអ្នកបង្ហោះបានទាំងឆ្លងឆ្លើយមកថាអ្វីដែលខ្លួនបង្ហោះគឺជាការពិតនោះផង។ នៅមិនទាន់មានប្រតិកម្មណាមួយ ពីអ្នកនាង និងគ្រួសារ ជុំវិញខ្លឹមសារវីដេអូឃ្លីបជាភាសាបារាំង និងសំណេរ ដូចអ្វីដែលបានបង្ហោះនោះទេ ប៉ុន្តែផ្អែកតាមការបង្ហោះ កំពុងធ្វើអោយប៉ះទង្គិចដល់កេរ្តិ៍ឈ្មោះរបស់អ្នកនាងយ៉ាងខ្លាំង ក្នុងពេលអ្នកនាងស្ថិតនៅកម្សាន្តនៅប្រទេសបារាំង ជាមួយកូនៗយ៉ាងសប្បាយរីករាយនេះ៕