ឯក រ៉ាវ័ន្ត នៅតែមិនហ៊ានធ្វើខួបកំណើត ទោះសិល្បៈកំពុងឡើងផ្ទុះ

0

ក្នុងមួយរយៈពេលចុងក្រោយគេកត់សម្គាល់ថាតារាសម្ដែងលោក ឯក រ៉ាវ័ន្ត ទទួលបានឱកាសសម្ដែងជាតួអង្គលេចធ្លោកាន់តែច្រើន ជាពិសេសនៅក្នុងភាពយន្របស់ Sastra Film និងស្នាដៃរបស់អ្នកស្រី ពាន់ ភួងបុប្ផា ។ ក្នុងនោះលោកក៏មានទំនាក់ទំនងជាមួយនឹងសិល្បៈករសិល្បការិនីច្រើនផងដែរ ប៉ុន្តែលោកនៅតែអះអាងថា មិនមានបំណងធ្វើខួបកំណើតធំដុំណាមួយនោះទេ ដោយនៅតែចាត់ទុកថាកេរ្តិ៍ឈ្មោះរបស់លោកនៅមានកម្រិត ហើយបើធ្វើខួបកំណើតធំដុំអាចនឹងមិនសូវមានអ្នកសិល្បៈចូលរួម។

ការលើកឡើងនេះត្រូវបានលោកបញ្ជាក់ ក្នុងឱកាសដែលលោកត្រូវបានមិត្តភក្កិជិតស្និទរបស់លោកមួយចំនួន ធ្វើខួបកំណើតបែប Surprise ឱ្យលោកកាលពីថ្ងៃទី 10 ខែមករា ឆ្នាំ 2021 ដែលជាខួបគម្រប់កើនវ័យមួយឆ្នាំទៀតរបស់លោក។ លោកថ្លែងបញ្ជាក់ថា បើទោះជាអ្នកសិល្បៈភាគច្រើនមើលថាលោកឡើងកូដជាងមុន តែលោកនៅតែចាត់ទុកថាខ្លួនឯងនៅមិនទាន់ល្បី និងយល់ថាបើខ្លួនមានពិធីណាមួយរំខានអ្នកិល្បៈ គឺអាចអ្នកសិល្បៈមិនចង់ចូលរួមប៉ុន្មានឡើយ។

លោកថាធ្វើខួបធំដុំគឺលោកមានបំណងជាយូរមកហើយ តែមកពីនៅតែមានអារម្មណ៍បែបនេះទើបមិនហ៊ានប្រឈម លោកនឹងរៀបចំពិធីខួបកំណើតធំដុំនៅពេលណាមួយ ប្រសិនបើកេរ្តិ៍ឈ្មោះមានការឈានឡើងបន្ថែមទៀត។ តែបើវិស័យសម្ដែងបានត្រឹមតែដូចបច្ចុប្បន្ន គឺលោកមិនទាន់ចាប់អារម្មណ៍នោះទេ លោកចង់ឱ្យខួបកំណើតលើកដំបូងរបស់ខ្លួន នានការចូលរួមដោយភ្ញៀវដែលបានអញ្ជើញ ហើយមិនអវត្តមានភាគច្រើន។

គួរបញ្ជាក់ផងដែរថាតួអង្គសំខាន់នៅក្នុងរឿង « ស្នាមស្នេហ៍សមុទ្ររាម » វគ្គ2 លោក ឯក រ៉ាវ័ន្ត ត្រូវបានស្ថាបនិកគ្រួសារតារាកម្ពុជា និងមិត្តភក្កិ ធ្វើខួបកំណើតឱ្យដោយមិនដឹងខ្លួន កាលពីថ្ងៃទី 10 មករា កន្លងទៅខណៈពេលដែលលោកខ្លួនឯងមិនចាំថ្ងៃកំណើតរបស់ខ្លួនផង។ លោកបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ហើយក៏ចាត់ទុកថាទោះមិនបានធ្វើពិធីខួបធំដុំតែលោកក៏សប្បាយចិត្តផងដែរនៅក្នុងឆ្នាំនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here